លី តូវហ៊ួ ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​៥៤​ឆ្នាំ តែ​គ្មាន​វត្ត​មាន​ប្រពន្ធ និងកូនស្រី

ហុងកុង៖ តារាចម្រៀង និងសម្ដែងកូនមួយលោក Andy Lau (លី តូវហួរ) បានប្រារព្ធពិធី ខួបកំណើតគម្រប់អាយុ៥៤ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញ កន្លងទៅនេះ ដោយមានការចូលរួមពីមិត្តភ័ក្តិរួមការងាររបស់លោកជាច្រើននាក់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អ្នកស្រី Carol Chu ជាភរិយា និងនាង Hanna Lau ជាកូនស្រីសំណព្វ មិនបានចូលរួមនៅក្នុងពិធីនោះទេ។

ទោះជាយ៉ាងនេះក្តី ប្រភពមួយបានបង្ហើបឱ្យដឹងថា ប្រពន្ធ និងកូនស្រីរបស់លោក Andy Lau មិនមែនជាមនុស្សសំខាន់ សម្រាប់ពិធីខួបកំណើតនោះទេ ព្រោះកម្មវិធីនោះធ្វើឡើងសម្រាប់ក្រុមការងារ។  ដោយឡែក លោក Andy Lau បានចំណាយពេលញ៉ាំអាហារពេលល្ងាចក្នុងថ្ងៃខួបកំណើតរបស់លោក ជាមួយនឹងមិត្តរួមការងារមួយចំនួនដែលបានជួយរៀបចំ សម្រាប់ពិធីជួបជុំគ្នា រវាងលោក និងបណ្តាអ្នកគាំទ្រ កន្លងមក។

ជាជាងការប្រារព្ធពិធីខួបកំណើតជាលក្ខណៈឯកជន ជាមួយក្រុមគ្រួសាររបស់លោក វាអាចជាមូលហេតុសមស្របមួយ ដែលលោក Andy Lau ធ្វើការតបស្នងមួយដល់សហការីដែលបានជួយដល់រូបលោក ខណៈដែលលោកមិនមានពេលគ្រប់គ្រាន់ក្នុងការ រៀបចំសម្រាប់ពិធីជួបជុំគ្នា ជាមួយអ្នកគាំទ្រ ដោយផ្ទាល់ ៕

លី តូវហ៊ួ ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​៥៤​ឆ្នាំ តែ​គ្មាន​វត្ត​មាន​ប្រពន្ធ និងកូនស្រី

លី តូវហ៊ួ ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​៥៤​ឆ្នាំ តែ​គ្មាន​វត្ត​មាន​ប្រពន្ធ និងកូនស្រី