កូនស្រី​យុគ ចិន្តា ចេះ​ទាំង​របាំ​បុរាណ​និង​បរទេស​

Sanofi

​កន្លងមក​ស្ទើរតែ​គ្មាន​នរណាម្នាក់​ដឹងថា ពិធី​ការិនី​ចាស់វស្សា យុគ ចិន្តា មានកូន​ស្រី​នោះ ឡើយ​។​តែ​ចុង​ក្រោយនេះ អ្នកនាង​បានបង្ហាញ​មុខ​កូនស្រី ដែលមាន​ឈ្មោះថា អម ជា​បន្តបន្ទាប់ មិន​ថា​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឬ​កម្មវិធី​នានា​នោះទេ​។​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ​គឺ​កូនស្រី​របស់​យុគ ចិន្តា មាន​និស្ស័យ​សិល្បៈ​ពី​កំណើត មិន​ចាញ់​ម្តាយ​ឡើយ​។​

ជាក់ស្តែង​ថ្មីៗ​នេះ អម បានបង្ហាញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក នៅតាម​កញ្ចក់​ទូរ​ទស្ស​ន៏ គួរអោយ​សរសើរ​។​ពាក្យចាស់​ពោលថា​«​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​»​ពិតជា​មិន​ខុស​មែន​។​កូនស្រី​របស់​អ្នកនាង យុគ ចិន្តា មាន​អាយុ​១១​ឆ្នាំ​នោះ បានបង្ហាញ​សមត្ថភាព រាំ​យ៉ាង​រស់​រវើក​មិន​ចាញ់​មនុស្ស​ធំ ប៉ុន្មាន​ឡើយ​។​កន្លងមក អម បានបង្ហាញ​មុខ​នៅតាម​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន​ជា​បន្តបន្ទាប់ ដូចជា​កម្មវិធី​«​ស៊ី​ធី​អិន​បុ​ស្តិ​លេខ​២១»​និង​«​ត​ន្រី្ត​​ថ្ងៃអាទិត្យ​»​ជាដើម​។

​អម​បានបង្ហាញ​នូវ​ការ​រាំ​របាំ​បា​ឡេ​និង​បញ្ចេញ​ក្បាច់​រាំ​ជាមួយនិង​បទ​បរទេស​មិន​ចាញ់​មនុស្ស​ធំ​ប៉ុន្មាន​ឡើយ​។​អ្វីដែល​គួរអោយ​កោតសរសើរ​នោះ​នាង​មិន​ត្រឹមតែ​ចេះ​រាំ​ចង្វាក់​បែប​បរទេស​នោះទេ​កូនស្រី​របស់​ពិធី​ការិនី​ដ៏​ល្បី​រូបនេះ ក៏​អាច​រាំ របាំ ជូនពរ​បាន​យ៉ាង​ទន់ភ្លន់​គួរអោយ​ស​សើរ ផងដែរ​។​ក្រុម​រាំ​របស់​អម ដែលមាន​គ្នា​ប្រមាណ ១២ នាក់ មាន ឈ្មោះថា Arom ‘s Dancing Grop មាន​ទទួល​រាំ​ក្នុង​កម្មវិធី​អា​ពា​ហ៏​ពិ​ពា​ហ៏​និង​ពិធី​ខួបកំណើត ជាដើម​។​មានការ​បង្ហើប​ថា អ្នកនាង​យុគ ចិន្តា​តែងតែ លើក​ទឹក ចិត្ត​ដល់​កូនស្រី​សំណព្វ​របស់​អ្នកនាង នៅពេល ចូលរួម​ក្នុង​កម្មវិធី​នានា​។​មិនតែប៉ុណ្ណោះ​អ្នកនាង​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​ទាំង​ការតុបតែង​ខ្លួន​និង សំលៀកបំពាក់​អោយ​កូនស្រី​និង​ក្រុម​រាំ​ទៀតផង​។​

​ស្ទើរតែ​គ្មាន​នរណាម្នាក់​ដឹងថា អ្នកនាង​យុគ ចិន្តា មានកូន​ស្រី ដែលមាន​រូបរាង​ស្រស់ស្អាត និង​មាន​វ័យ​រហូតដល់​ទៅជា​ង​១០​ឆ្នាំ​ដូច្នេះ​ឡើយ​។​មហាជន​ជាច្រើន​មានការ​ងឿងឆ្ងល់​ថា តើ​អ្នកនាង​ពរ​ពោះ​នៅ ពេលណា​?​នរណា​ជា ឪពុក​របស់​ក្មេងស្រី​ម្នាក់នេះ​?​តែ​យ៉ាងណា​អ្នកនាង​យុគ ចិន្តា​មិនមាន​ការ​ខ្វល់ ខ្វា​យ​ឬ​បកស្រាយ​អ្វី​ឡើយ​។

​អ្នកនាង​តែងតែ​ព្យាយាម​បិទបាំង​នូវ​ជីវិត​ឯកជន​របស់ខ្លួន​។​ទោះបី​ជាមាន ការងារ​រវល់​យ៉ាងណាក្តី យុគ ចិន្តា ក៏​មិន​ភ្លេច​ចំណាយពេល​ដើរ​កំសាន្ត​ជាមួយ​កូនស្រី​ជាទី​ស្រឡាញ់ របស់ខ្លួន​នោះឡើយ​។​ដោយសា​តែ​ក្តី​ស្រលាញ់​របស់​ម្តាយ ចំពោះ​កូន​នោះ មាន​របរ​រកស៊ី​មួយចំនួន អ្នកនាង​តែងតែ​ប្រើ​ឈ្មោះ​កូនស្រី​ជា​ស្លាក​យីហោ​។​ ​ចេ​នី​


    



 

Ballet Rehearsal before shooting in studio CTN Channel21 program!

Posted by CTN Channel 21 on Wednesday, September 23, 2015