ភ្នាក់ងារ​កាំកុងត្រូល សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព ពេល​បុណ្យ​ភ្ជុំបិណ្ឌ​

ព្រះសីហនុ: នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​កាន់​បិ​ណ្យ​របស់​ពលរដ្ឋ​ខ្មែរ មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ទំនិញ និង​ម្ហូបអាហារ ខូចគុណភាព ដែល​អ្នកលក់ដូរ​តែង​បន្លំ​ដាក់លក់​នៅក្នុង​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់​។​
           
​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​សាខា​កាំកុងត្រូល បាន​ឲ្យ​ដឹងថា សកម្មភាព​ដូចគ្នានេះ មន្ត្រី​ជំនាញ​បាន​ចុះ​ជាស​កម្ម​រៀងរាល់ថ្ងៃ​ជាពិសេស​ឱកាស​បុណ្យកាន់បិណ្ឌ​នេះ​តែម្តង  ដោយ​សង្កេតឃើញថា កន្លងមក​អាជីវករ តែង​បន្លំ​លួច​វេច​ខ្ចប់​ម្ហូបចំណី​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដាក់លក់​ឲ្យ​ពលរដ្ឋ​យកទៅ​ប្រគេណ​ព្រះសង្ឃ តាម​ស្លា​ដក ជាដើម​។​
          
​លោក​ប្រធាន​រូបនេះ បាន​បន្តថា រហូតមកដល់​ពេលនេះ តាមរយៈ​ការអប់រំ​របស់​មន្ត្រី​ជំនាញ  និង​តាមរយៈ​ផ្សព្វផ្សាយ យើង​ឃើញថា អាជីវករ​លក់ដូរ គាត់​មានការ​យល់ដឹង​កាន់តែច្បាស់​ឡើង​ហើយ​។ ជាក់ស្តែង រក​មិនឃើញ​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះទេ​៕​