រវល់​ទៅ​បោះ​បាយ​បិណ្ឌ ប្រពន្ធ​​​បាត់ ចេញ​ពីផុ្ទះ ប្តីសង្ស័យ​រត់​តាម​ប្រុស​​ថ្មី

​ ​កែប ៖ ​ស្ត្រី​ម្នាក់​បាន​បាត់​ចេញ​ពី​ផ្ទះ ខណៈ​ពេល​ប្តី​បាន​ចេញ​ទៅ​បោះ​បាយ​បិណ្ឌ​នៅ​វត្ត ហើយ​ពេល​ត្រ​លប់​មក​វិញ​រក​ប្រពន្ឋ​មិន​ឃើញ​ សង្ស័យ​ថា​​ប្រពន្ធរត់​តាម​សហាយ ។ ​បុរស​ម្នាក់​ឈ្មោះ និន ជៀង អាយុ​៤៨ឆ្នាំ​ រស់នៅ​​ក្នុង​ភូមិ​​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប ​បាន​រៀប​រាប់​ទាំង​ទុក្ខ​សោក​​​ប្រាប់​​​​​ថា ​ប្រពន្ធ​​​របស់​ខ្លួន​​ឈ្មោះ អ៊ឹម ផល អាយុ​៤៦​ឆ្នាំ ​ជា​អ្នក​លក់​គ្រឿង​ទេស​នៅ​ផ្ទះ បានលួច​​គ្រឿង​អលង្ការ​​​​រត់​​ចេញ​ពី​ផ្ទះ​ចោល​ប្តី​និង​កូន​ តាម​ប្រុស​ស្នេហ៍​​ដោយ​មិន​បាន​ប្រាប់​សូម្បីតែ​មួយម៉ាត់ ។ ​បុរស​​​​​ និន ជៀង ​បាន​បន្ត​ថា ​គាត់​​​និង​​ប្រពន្ធ​បាន​​រួម​​រស់​​ជា​មួយ​គ្នា​ជាង២០​ឆ្នាំមក​ហើយ ​និង​មាន​កូន​ប្រុស​ចំនួន​៤នាក់​​ទៀត​ផង ​ប៉ុន្តែ​​​​គាត់​​ទាំង​ពីរនាក់​មិន​បាន​រៀប​​ការ​ទេ​ ​ដោយ​ស្មោះ​ស្ម័គ្រ​រស់នៅ​ជា​មួយគ្នា​និង​​ខំប្រឹង​រក​ស៊ី​​​តាំង​ពី​បាត​ដៃ​ទទេ រហូត​មក​ដល់​ពេលនេះ​សល់​លុយ​​​​​​ទិញ​ដី​បាន​ខ្លះៗ ​។​ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ​​គាត់​ឃើញ​ប្រពន្ធ​គាត់​​បាន​​បែក​​ឆ្វេង​​ឧស្សាហ៍និយា​យ​ជា​មួយ​បុរស​ម្នាក់ ហើយ​​​គាត់​​​​បាន​ព្យា​យាម​ហើយ​ព្យាយាម​ទៀត​ដើម្បី​និយាយ​​ប្រាប់​ប្រពន្ធ​ថា កុំ​សូវ​​និយាយ​លេង​​​ជា​មួយបុរស​នោះ​ពេក ប៉ុន្តែ​​​ប្រពន្ធ​​​មិន​ព្រម​​​ស្តាប់​​​ទេ​ រហូត​​មក​ដល់​ពេលនេះ​​ គាត់​មិន​​​នឹកស្មាន​ថា​ ប្រពន្ធ​​​ក្បត់​ចិត្ត​គាត់​សោះ​ ។ នៅ​​វេលា​​ទៀប​ភ្លឺ ​ថ្ងៃទី​២៨ កញ្ញា ​​រូប​គាត់​បាន​​ទៅ​​បោះបាយ​​បិណ្ឌ​នៅ​វត្ត​​​​ស្រុក​កំណើត​ នៅឃុំ​​ព្រែក​ក្រឹស ស្រុក​កំពង់ត្រឡាច មិន​​​ទាន់​​​ទាំង​បាន​បោះ​បាយ​បិណ្ឌ​ផង ស្រាប់​តែ​មាន​​គេ​​ទូរស័ព្ទ​ប្រាប់​ថា ​​គេ​ឃើញ​ប្រពន្ធ​​គាត់​រត់​​​ចេញ​ពីផ្ទះ​ទៅ​​​​​​បាត់​ហើយ ​គ្រាន់​តែ​ឮ​ដំណឹង​​​​នេះ​ភ្លាម ​​ដូច​គាត់​គិត​​មិន​ខុស​មែន […]