ឃាត់​ខ្លួន​​ជន​សង្ស័យ​ ២​​នាក់​ ករណី​​ជួន​​ដូរ​​សត្វ​​ព្រៃ​​នៅ​​ស្រុក​​កោះ​ធំ​

កណ្តាល ៖ សមត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​កោះ​ធំ បាន​​ឲ្យ​​ដឹ​ង​ថាកាល​ពី​​ថ្ងៃ​​ម្សិល​មិញ គេ​​បាន​​ឃាត់​ខ្លួន​​ជន​សង្ស័យ ​២​​នាក់ ពាក់​ព័ន្ធ​ករណី​​ជួញ​ដូរសត្វ​ព្រៃ​ ​​នៅ​ត្រង់​ចំណុច​​ក្រោយ​​វត្ត​​សំ​ពៅ​មា​ស ស្ថិត​ក្នុង​​ភូមិ​​ជ្រែ​​ធំ ឃុំ​​សំ​ពៅ​​ពូន។​ ​បើតាម​លោក​វរៈសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ទី​១​មានឈ្មោះ ថិ​ន វ៉ៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​២​ឈ្មោះ វ៉ឹ​ង ទូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ចំពោះ​វត្ថុតាង​ដកហូត​បាន​អណ្តើ​ត​៤៤​ក្បាល។​ ​លោក​អធិការ​ថា ការចាប់ខ្លួន​នេះ គឺធ្វើឡើង​ក្រោយពី​សមត្ថកិច្ច​ទទួលបាន​ព័​ត៍​មាន​ថា មាន​ជនសង្ស័យ​ចំនួន​១០​នាក់​កំពុង​ជញ្ជូន​សត្វព្រៃ​ទាំងនោះ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ទើប​លោក​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប តែ​ឃាត់ខ្លួន​បាន​២​នាក់ ចំណែក​៨​នាក់​ទៀត​គេចខ្លួនបាត់៕ ដោយ៖ សុធី