ឃាត់ខ្លួន​ជន​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​បញ្ជូន​ទៅ​តុលាការ

ខេត្តកំពត ៖ ករណី​គ្រឿងញៀន​ក៍​ជា​បញ្ហា​គ្រោះថ្នាក់​ធំ​បំផុត​សំរាប់​សង្គម​ជាតិ​ទាំងមូល និង​មនុស្ស​ជំនាន់​ថ្មី​ដែរ ដែល​សមត្ថកិច្ច​គ្រប់​ស្ថា​ប​ន័​ពាក់​ព​ន្ឋ័​ទាំងអស់​ត្រូវ​តែ​ចាប់អារម្មណ៍ និង​សហការ​គ្នា​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា ដូច​ភ្លៀងរលឹម​មិន​អាច​រំលង​បាន​។

ជាមួយ​គ្នា​នេះ​ដែរ​ជុំវិញ​ករណី​បង្ក្រាប​គ្រឿងញៀន លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មៈធុ​រិ​ទ្ឋ ស្នងកា​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា រយៈពេល​២​យប់​២​ថ្ងៃ ចាប់តាំងថ្ងៃ​ទី​១ តុលា ២០១៥ មក កំលាំង​សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​ខេត្ត ដឹកនាំ​បញ្ជា​កំលាំង​ផ្ទាល់ដោយលោកស្នងកា​នគរបាល​ខេត្ត និង​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ត្បា​ត​ស៊ើបអង្កេត បង្ក្រាប​ទីតាំង​សំបុក​គ្រឿងញៀន​បាន​៤​កន្លែង​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​ទឹកដី​ក្រុង​កំពត ​ព្រមទាំង​ឃាត់ខ្លួន​ជន​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​១៣​នាក់ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន និង​ឧបករណ៍​សំរាប់​ជក់​មួយ​ចំនួន ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព