អភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចុះសំអាតអនាម័យ បរិស្ថានជុំវិញ នៅក្រុងសោភ័ណ បងើ្កនភាពទាក់ទាញ

បន្ទាយមានជ័យ ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ ជាប្រពៃណីជាតិ ដែលមានរយះពេល១៥ថ្ងៃ ចាប់ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥នោះ និងដើម្បីបង្កើនការទាក់ទាញ កាន់តែខ្លាំង ទៅលើបញ្ហាសោភ័ណ្ឌភាព សម្រាប់ទីរួមខេត្តនោះ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រាប់រយនាក់ បានចុះផ្លូវបោសសំអាតអនាម័យ បរិស្ថាន នៅក្រុងសោភ័ណ ។

នៅក្នុងយុទ្ធនាការ សំអាតបរិស្ថាន និងអនាម័យនៅទីរួមខេត្ត ជាប់ព្រំដែន មួយនេះ មានការចូលរួមដឹកនាំកម្លាំងរបស់ខ្លួនផងដែរ រួមមាន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ដឹកនំាំកម្លាំង នគរបាល៥៥៥នាក់ មេបញ្ជាការ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ ឱក បូរិន្ទ ដឹកនាំកម្លាំងអាវុធហត្ថ២០០នាក់ និង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំកម្លាំងយោធា២៥០នាក់ផងដែរ។

យុទ្ធនាការសំអាតបរិស្ថាន និងអានាម័យខាងលើនេះ ត្រូវបានចែកចេញជា៤ផ្នែក ក្រុមទី១ ចាប់ពីមុខសាលាខេត្ត សំអាតដល់ចំណុចសង្កាត់ទឹកថ្លា ក្រុមទី២ ចាប់មុខសាលាខេត្ត ដល់សង្កាត់ព្រះពន្លាសែសិន ក្រុមទី៣ ចាប់ពីចំណុចសាលា ខេត្តដល់ស្ពានទី២ និង ក្រុមទី៤ ចាប់ពីមុខសាលាខេត្តដល់ផ្សារចំការគរ ។

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់កម្លាំងនគរបាល ត្រូវបានបែងចែកនៅ២គោលដៅ គឺចាប់ពីស្ពានតាផាន ដល់ស្ពានទឹកថ្លា និងមួយគោលដៅមួយទៀត នៅខាងកើតមន្ទីរពេទ្យបង្អែក ពីព្រោះខាង នគរបាល មានកម្លាំងច្រើនជាងគេ ។

អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បានថ្លែងថា បរិស្ថានស្អាត ខ្យល់បរិសុទ្ធល្អ ទើបមានសុខភាពល្អ ហើយម្យ៉ាងទៀត នៅពេលនេះ ពិធីកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ បាននិងកំពុងដំណើរការ ដូច្នេះលោកបាន ដឹកនាំកម្លាំងជាច្រើននាក់ ចុះសំអាតបរិស្ថាន និងអនាម័យតាមដងផ្លូវ ដើម្បីការទាក់ទាញ លើកកម្ពស់សោភ័ណភាពទីរួមខេត្ត។

សម្រាប់ការពិនិត្យ នូវទិដ្ឋភាពជាក់ស្តែង ការចុះសំអាតបរិស្ថាននេះ ក្រុមនីមួយៗ បានដើររើសសំរាម តាមផ្លូវជាតិ ជុំវិញផ្សារ និងមុខផ្ទះប្រជាពលរដ្ឋ ដូចជា កាកសំណល់ពីការ ហូបចុកមានដូច ថង់ផ្លាស្ទិច សំរាម ចានស្នោ ក្រដាស់ ស្លឹកឈើជ្រុះ និងវត្ថុជាច្រើនទៀត ហើយក្រុមការងារ បានជួយពន្យល់ ណែនាំដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យ ចេះចូលរួមក្នុងការសំអាត បរិស្ថាន និងឲ្យចេះធ្វើអនាម័យជុំវិញផ្ទះ ។

ប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ បានបង្ហាញការសាទរ យ៉ាងខ្លាំង ចំពោះលោកអភិបាលខេត្ត និងក្រុមការងារ ចំពោះការគិតគូចំពោះបញ្ហាទាំងនេះ ដើម្បីលើកកម្ពស់សុខមាលភាព របស់បងប្អូននៅក្នុងខេត្ត ហើយពួកគាត់បានសន្យាចូលរួម ទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឲ្យបានល្អ៕

អភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចុះសំអាតអនាម័យ បរិស្ថានជុំវិញ នៅក្រុងសោភ័ណ បងើ្កនភាពទាក់ទាញ

អភិបាលខេត្តបន្ទាយមានជ័យ កំពុងរើសសំរាមដាក់ក្នុងថង់ផ្លាស្ទិក

អភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចុះសំអាតអនាម័យ បរិស្ថានជុំវិញ នៅក្រុងសោភ័ណ បងើ្កនភាពទាក់ទាញ

អភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចុះសំអាតអនាម័យ បរិស្ថានជុំវិញ នៅក្រុងសោភ័ណ បងើ្កនភាពទាក់ទាញ

អភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចុះសំអាតអនាម័យ បរិស្ថានជុំវិញ នៅក្រុងសោភ័ណ បងើ្កនភាពទាក់ទាញ

ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កំពុងកាន់ម៉ាស៊ីនកាត់ស្មៅ