លោក ថោង ខុន ជំរុញ​ឱ្យក្រុម​ការងារ​បន្ត​ដោះស្រាយ​កង្វល់​ចាំបាច់ របស់​ពលរដ្ឋ​មូលដ្ឋាន​ក្នុង​ស្រុកបាធាយ

ភ្នំពេញ៖ លោក ថោង ខុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងាថ្នាក់ជាតិ ចុះជួយខេត្តនេះ បានជំរុញឱ្យមន្រ្តីមូលដ្ឋាន បន្តយកចិត្តទុកដាក់ដោះស្រាយ កង្វល់ចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចេះរាយការណ៍ជូនថ្នាក់លើ នៅពេលដែលជួបបញ្ហាណាមួយ ដោះស្រាយមិនបាន។

ក្នុងពិធីប្រកាសតែងតាំង និងកែសម្រួលសមាសភាពថ្មី ក្រុមការងារចុះជួយឃុំក្នុងស្រុកបាយខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែតុលាឆ្នាំ២០១៥ លោក ថោង ខុន បានលើកឡើងថា សំណូមពរខ្លះរបស់ប្រជាពលរដ្ឋដែលមិនលំបាកដោះស្រាយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ដោះស្រាយទើប បញ្ហាដដែលៗនោះ កើតមានបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋទេ។

លោកបញ្ជាក់ថា ដូចជាសំណូមពរឱ្យជួយទប់ស្កាត់បទល្មើសនេសាទ គ្រឿងញៀន កាកើតមានល្បែងស៊ីសង គឺស្ថិតរង្វល់ដែនសមត្ថកិច្ចមូលដ្ឋាន ដែលអាចដោះស្រាយបាន។ សំណូមពរខ្លះរបស់ប្រជាពលរដ្ឋ កើតមានរយៈពេលបីអាណត្តិហើយ ក្រុមការងារដោះស្រាយមិនបានជូនគាត់ ដូចជាការបែងចែងទឹកជូនគាត់ធ្វើស្រែជាដើម ដែលបញ្ហានេះលោកបានបន្ទោសថា ដោយថ្នាក់ដឹកនាំមូលដ្ឋានមិនសហការគ្នាដោះស្រាយ។

សូមបញ្ជាក់ថា យោងតាមរបាយកាណ៍ពីមូលដ្ឋាន បានលើកឡើងច្រើនផងដែរ ពីសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន សុំឲ្យថ្នាក់ដឹកនាំ ជួយដោះស្រាយដូចជា សូមឲ្យជួយធ្វើផ្លូវ ប្រព័ន្ធធារាសាស្ត្រ ជួយទប់ស្កាត់បទល្មើសនេសាទ គ្រឿងញៀន កាកើតមានល្បែងស៊ីសង ព្រមទាំងសំណូមពរមួយចំនួនទៀត៕