មេបញ្ជាការ អាវុធហត្ថខេត្តក្រចេះ ដឹកនាំក្រុមការងារ ចុះដាក់បិណ្ឌ នៅវត្តប៉ាឆា

ក្រចេះ ៖ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះ និង លោកស្រី ព្រមទាំងមេបញ្ជាការរង មេបញ្ជាការ ស្រុក និងមន្រ្តីអាវុធហត្ថ ជាច្រើននាក់ បានចូលរួម កាន់បិណ្ឌទី៦ កាលពីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅវត្តប៉ាឆា ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

លោក ឡុង យឹង ប្រធានមន្ទីយុតិធម៌ នៃបញ្ជាដ្ឋានអាវុធហត្ថ ក្រចេះ បានឲ្យដឹងថា លោក សាន ប៊ុនថាន ដឹកនាំសហការី ជាង ៦០នាក់ បានមកដាក់បិណ្ឌ នៅវត្តប៉ាឆា នៅបិណ្ឌទី៦ ជាបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋ ខ្មែរ តែងតែប្រារព្ធ ជារៀងរាល់ឆ្នាំ ហើយប្រជាជនខ្មែរថា បុណ្យនេះ ជាបុណ្យប្រពៃណី និង សំខាន់ជាងគេ ។

នៅក្នុងកម្មវិធីបុណ្យនេះដែរ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន បានប្រមូលបច្ច័យ ចំនួន៤៨០០០០០រៀល និងទឹកក្រូច ចំនួន៥កេះ ទឹកសុទ្ធ ចំនួន១០កេះ និងមីចំនួន៥កេះ យកប្រគេនព្រះសង្ឃគង់នៅវត្តប៉ាឆាដើម្បី ក៏សាងវត្ត៕