ជនសង្ស័យ២នាក់ ជិះម៉ូតូ MSX ភ្ជង់យកម៉ូតូ ម៉ាកHonda C125 មួយបានសម្រេចទាំងថ្ងៃ នៅសង្កាត់បឹងទំពន់

ភ្នំពេញ ៖ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានរាយការណ៍ថា នៅវេលា ម៉ោងប្រមាណ ១៖៥០នាទីរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៥នេះ មានជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក MSX បានភ្ជង់បុរសម្នាក់ យកម៉ូតូម៉ាកសេ១២៥ សេរីឆ្នាំ ២០១៥ បានសម្រេច មួយគ្រឿង ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពេលភ្ជង់រួចជនរងគ្រោះ បានប្រគល់ម៉ូតូ ទៅ ឲ្យក្រុមចោរ រួចហើយ រត់ស្រែកឲ្យគេជួយ ពេលនោះមាន ប្រជាពលរដ្ឋ និងកម្លាំង នគរបាលចេញ ជួយអន្តរាគមន៍តែ ក្រុមចោរជិះគេចខ្លួនបាត់ ។

លោក ម៉េង វិមានតារា អធិការ រងនគរបាល ខណ្ឌមានជ័យ បានឲ្យដឹងថា ពិតជាមាន ករណីនេះមែន ដោយបច្ចុប្បន្ន កម្លាំងនគរបាល របស់លោកបាន និងកំពុងសួរ នាំជនរងគ្រោះ នៅប៉ុស្តិ៍រដ្ឋបាល សង្កាត់បឹងទំពន់ ដើម្បីស្រាវជ្រាវតាម ចាប់ក្រុមជនល្មើស៕
ជនសង្ស័យ២នាក់ ជិះម៉ូតូ MSX ភ្ជង់យកម៉ូតូ ម៉ាកHonda C125 មួយបានសម្រេចទាំងថ្ងៃ នៅសង្កាត់បឹងទំពន់

ជនសង្ស័យ២នាក់ ជិះម៉ូតូ MSX ភ្ជង់យកម៉ូតូ ម៉ាកHonda C125 មួយបានសម្រេចទាំងថ្ងៃ នៅសង្កាត់បឹងទំពន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត