អភិបាល​ខេត្តតាកែវ ចុះ​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​

តាកែវ: ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ដែល​ប្រលង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​ជាប់​បាក់​ឌុប កាលពី​រសៀល​ថ្ងៃទី​៣ ខែតុលា​នេះ នៅ​សាលាស្រុក​អង្គរ​បូរី ខេត្តតាកែវ​។ ពិធី​ជួប​ជុំនោះ មាន​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ចូលរួម​ចំនួន ២៨៧ នាក់​។​

​ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​សិស្ស និង​លោកគ្រូ​-​អ្នកគ្រូ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បានផ្តល់​ការណែនាំ​ដល់​សិស្ស ដែល​ទទួលបាន​និទ្ទេស​ខ្ពស់​ជាងគេ នៅក្នុង​សាលា​ឲ្យ​ខិតខំ​រៀនសូត្រ​បន្ថែម ដើម្បី​អនាគត​ខ្លួនឯង និង​ប្រទេសជាតិ​ផង​។ លោក​ក៏បាន​ណែនាំ​បន្ថែម​ដល់​សិស្ស មិន​បានទទួល​ជ័យលាភី ឲ្យ​បន្ត​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្លាំងក្លា ហើយ​កុំ​អាក់អន់ស្រពន់ចិត្ត ត្រូវ​តស៊ូ ដើម្បី​ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំក្រោយ ជាពិសេស កុំ​ដើរ​ផ្លូវខុស​ចៀស​ឲ្យ​ផុតពី​បញ្ហា​ថ្នាំញៀន បើ​យើង​ប្រព្រឹត្ត​ប្រាកដ ជា​ខូចអនាគត​។​

​ក្នុងឱកាស​នោះដែរ លោក ឡាយ វណ្ណៈ ក៏បាន​ពាំនាំ​នូវ​ថវិកា​ចំនួន​ជូន​លោកគ្រូ​អ្នកគ្រូ ហើយ​សិស្ស ដែល​បាន​ចូលរួម ផងដែរ​៕​