សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​នាក់​

ភ្នំពេញ: លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ទៅ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣១៥៦​នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥​។​
            
​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ដើម្បី​ផ្តល់​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅតាម​ទីជនបទ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា អ្វី​ឡើយ ក្នុង​គោលបំណង​បំពេញតម្រូវការ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​ទៅលើ​ការព្យាបាល​សុខភាព​ប្រចាំថ្ងៃ ដែល​នេះ​គឺ​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ប្រមូល​កំលាំង​ស្ម័គ្រចិត្ត ដោយ​សហការ​ជាមួយ​ផ្នែក​ដែល​ពាក់ព័ន្ធ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះ អជ្ញាធរ និង​ប្រជាពលរដ្ឋ ដែល​បានទទួល​ការពិនិត្យ និង​ព្យាបាល បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​បានឱ្យ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ធ្វើ​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ និង​មាន​តំលៃ​សម្រាប់​សង្គម​៕​