អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ ​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​ពោធិ​អណ្តែត​

​កណ្តាល: អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ហៅ​កាត់​ថា NPMEC បាន​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​៦ នា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រជាជន​ក្មេង​ចាស់​ប្រុស ស្រី ដែលជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ វត្ត​ពោធិ​អណ្តែត ស្ថិតក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​។​
​    ​
​ក្នុងឱកាស​ប្រារព្ធ​ពិធី​បិណ្ឌ​វេន​ទី​៦ ខាងលើនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​ស​ម្អា​តុ​មីន និង​កាកសំណល់​សង្គ្រាម ព្រមទាំង អស់ លោក លោកស្រី និង​អ្នកនាង​កញ្ញា ដែលជា​អគ្គនាយករង និង​ថ្នាក់ដឹកនាំ​បណ្តា​ស្ថាប័ន​ចំណុះ បាន​នាំយក​នូវទេ​យ្យ វត្ថុ ព្រមទាំង​បច្ច័យ វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៃ​វត្ត​ពោធិ​អណ្តែត​ប្រកបដោយ​ទឹកចិត្ត​ស​ទ្ឋា​ជ្រះថ្លា​បូជា​ក្នុង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ដែល​ប្រជាជន​ក្នុង​ទូទាំងប្រទេស​បាននិងកំពុង​ប្រ​ណិ​ប​ត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នាពេល​បច្ចុប្បន្ននេះ​។​
​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន កូនក្មួយ និង​ចៅៗ ដែល​បានមក​ចូលរួម​កុះករ​ប្រមាណ​ជាមួយ​ពាន់​នាក់​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី បាន​សំដែង​នូវ​មនោសញ្ចេតនា គោរព ស្រឡាញ់ ចំពោះ​ស្មារតី​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​របស់​ពុ​ទ្ឋ​បរិស័ទ​គ្រប់ៗ​រូប​ក្នុងការ​លើកស្ទួយ​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ដែលជា​សាសនា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​NPMEC ក៏បាន​ប្រកាស​ពី​ការចូលរួម​លើកកម្ពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ដោយ​ក្នុងឱកាស​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​៦​ខាងលើនេះ ដោយបាន​នាំយក​នូវ​បច្ច័យ សម្រាប់​ដំណើរការ​បិណ្ឌ​ចំនួន ៦០០​ដុល្លារ ព្រមទាំង​ផ្តល់ជូន​នូវ​ថវិកា​ចំនួន​៦.៧០០​ដុល្លា​ឆ្លើយតប​តាម​សំណូមពរ​របស់​ពុទ្ធប​រិ​ស័​ទ​ចំណុះជើងវត្ត ក្នុង​ការកសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង ២​គីឡូម៉ែត្រ ទុកជា​សម្បត្តិ​សាធារណៈ​ជូន​ដល់​ប្រជាជន​មូលដ្ឋាន​ខាងលើនេះ​ផងដែរ​។
​    ​
​ដោយឡែក បានផ្តល់​ជូន​ដល់​លោកយាយ លោកតា ព្រមទាំង​បងប្អូន​ប្រជាជន​ពុ​ទ្ឋ​បរិស័ទ ក្មេង ចាស់ ប្រុស ស្រី ចំនួន​មួយ​ពាន់​នាក់ នូវ​ថវិកា​ក្នុង​ម្នាក់ៗ​មួយ​ម៉ឺន​រៀល​។

​ជាមួយគ្នានេះដែរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​តាមរយៈ​លោកតា​អាចារ្យ ក៏បាន​ចូលរួម​បច្ច័យ​សម្រាប់​កសាង​វត្ត​ស្លា​កែ​ត ចំនួន​មួយ​ពាន់​ដុល្លា​ផងដែរ​។​
​    ​ដើម្បី​ជាការ​លើកទឹកចិត្ត​សំដៅ​ឱ្យដល់​ពិធី​កាន់បិណ្ឌ​ដំណើរការ​ទៅដោយ​រលូន​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី ក៏បានផ្តល់​ថវិកា​មួយចំនួន​សម្រាប់​ប្រជា​ការពារ​ចំនួន​ពីរ​រយ​ដុល្លារ កម្លាំង​នគរបាល​រក្សា​សណ្តាប់ធ្នាប់​ចំនួន​មួយរយ​ដុល្លារ និង​ស្នាក់​ការឃុំ​ចំនួន​ពីរ​រយ​ដុល្លារ​៕