រយៈ​ពេល​៩​ខែ​ រម​ណី​ដ្ឋាន​អង្គរ​រក​ចំ​ណូល​បាន​ជាង​៤៣​លាន​ដុ​លា្លរ

សៀមរាប៖​​ នៅ​​រយៈ​ពេល​​៩​​ខែ ឆ្នាំ​​២០១៥​​នេះ មាន​​ភ្ញៀវ​ទេស​ចរ​ណ៍​ចំ​នួន​​១,៥​២៤,០​៤៤​​នាក់ បាន​​ទិញ​​ប័ណ្ណ ចូល​​ទស្ស​នា​រម​ណី​យ​ដ្ឋាន​​អង្គរ ដែល​​នាំ​នូវ​​ចំ​ណូល​​ស​រុប​​បាន​​ចំ​នួន​​ ៤៣,៣០០,០៤០​​ដុល្លារ​​មេរិក​។ នេះ​​បើ​​យោង​តាម​​សេច​ក្តី​ប្រ​កាស​​ព័ត៌​មាន​របស់​​អា​ជ្ញា​ធរ​​ជាតិ​​អប្ស​រា ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​ទី​០២​ ខែតុលា​។​ ប្រ​ភព​​ដ​ដែល​​បញ្ជាក់​​ទៀត​​ថា នៅ​​ខែ​​កញ្ញា​​កន្លង​ទៅ​នេះ មាន​​ភ្ញៀវ​ទេស​ចរណ៍​​ចំ​នួន ​១១៩,៩៣៧​​នាក់ បាន​​ទិញ​​ប័ណ្ណ​​ចូល​ទ​ស្ស​នា​​តំ​បន់​​អង្គរ នាំ​នូវ​​ចំ​ណូល​​ស​រុប​​បាន​​ចំនួ​ន ៣,៤៧៦,១២០​​ដុល្លារ​​អា​មេ​រិក​៕ ដោយ៖ តារា