សមាគមគ្រូ ពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកខ្សាច់កណ្តាល ចំនួន៣១៥៦នាក់

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋចំនួន ៣១៥៦នាក់ នៅ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល បានទទួលការព្យាបាល ដោយឥតគិតថ្លៃពី សំណាក់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលសកម្មមនុស្សធម៌នេះ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត លោកស្រី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ និងក៏មានការ អញ្ជើញចូលរួមសំណាក់ លោក គុណ ញឹម អនុប្រធានក្រុមការងារ ចុះជួយ ស្រុកខ្សាច់កណ្តាល អាជ្ញាធរ ស្រុក-ខេត្ត យុវជន និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមដ៍ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជម្ងឺផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមទីជនបទ នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ និន្នាការនយោបាយ សាសនា អ្វីឡើយ ក្នុងគោលបំណងបំពេញ តម្រូវការជូនដល់ប្រជាពលរដ្ឋ និងជួយសម្រាលបន្ទុក ក្នុងការចំណាយទៅលើការព្យាបាល សុខភាពប្រចាំថ្ងៃ ដែលនេះគឺការគិតគូរពី សុខទុក្ខរបស់ប្រជាពលរដ្ឋពី សំណាក់ប្រមុខ រាជរដ្ឋាភិបាល តាមរយៈប្រមូលកំលាំងស្ម័គ្រចិត្ត ដោយសហការជាមួយផ្នែកដែលពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាព មនុស្សធម៌នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ជាមួយគ្នានេះ អជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានទទួលបានពិនិត្យ និងព្យាបាល បានបង្ហាញអារម្មណ៍ សប្បាយរីករាយ និងគោរពថ្លែង អំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឱ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោធ្វើសកម្មភាព មនុស្សធម៌ដ៍ល្អប្រពៃ និងមានតំលៃសម្រាប់សង្គម។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥នេះ គឺជាបេសកកម្មលើកទី១៦ ប្រចាំឆ្នាំ២០១៥ របស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានចុះព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនិងអង្គការផ្សេងៗ៕