អភិបាលខណ្ឌច្បារអំពៅ នាំមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តអង្គចង្អេរ ខេត្តតាកែវ

តាកែវ ៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ រួមដំណើរ ដោយអភិបាលរងខណ្ឌ និងលោក ញាណ ចាន់សោភា នាយករងរដ្ឋបាល បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ នៅវត្តអង្គចង្អេរ ភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ជាវេនកាន់បិណ្ឌថ្ងៃទី៦ ដើម្បី ចូលរួមលើកស្ទួយគោរព ដល់សាសនាកសាង អភិវឌ្ឍន៍វិស័យព្រះពុទ្ឋចក្រ និងអាណាចក្រ អោយមានការរីកចំរើនទន្ទឹមគ្នា ។

នៅក្នុងថ្ងៃកាន់បិណ្ឌនេះ ថ្នាក់ដឹកនាំសាលាខណ្ឌ ច្បារអំពៅ បាននាំយកនូវ ស្លាដក ថវិកា គ្រឿងឧបភោគ បរិភោគ និងម្ហូប អាហារ ជាចង្ហាន់ ប្រគេនដល់ ព្រះសង្ឃ តាអាចារ្យ និងដូនជីគង់នៅ ចាំព្រះវស្សា សមាទានសីល នៅទីនោះ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា ទេយ្យទានដែលត្រូវបានយក ទៅប្រគេនព្រះសង្ឃ នៅទីនោះ រួមមាន លុយរៀល ចំនួន ២លានរៀល និងប្រាក់ដុល្លារ ចំនួន ៥៥០ដុល្លារ សម្រាប់កសាងទីអារាម ព្រមទាំង បានប្រគេនបច្ច័យ ដល់ព្រះសង្ឃ ២៤អង្គ ក្នុងនោះ ព្រះចៅអធិនារវត្តនូវបច្ច័យ ចំនួន៥ម៉ឺនរៀល ស្លាដក១ និង២ម៉ឺនរៀល+ស្លាដក ដល់ព្រះសង្ឃ ២៣អង្គ ។

ដោយឡែកលោកអភិបាល ក៏បាននាំនូវទេយ្យទានផ្សេងទៀង រួមមានអង្ករ ៦បាវ, មី ៦កេស, ភេសជ្ជ: ៥កេស កង្ហា ៥, ត្រីខ ១កេសធំ, ទឹកត្រីនិងទឹកស៊ីវអ៊ីវ ១០យួរ, ទឹកសុទ្ឋ ៥កេសនិង ស្ករស ២៥គីឡូក្រាម។ ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ និងលោកស្រី បានចែកអំណោយជាសារុង និងថវិកា ដល់លោកយាយលោកតា ចំណុះជើងវត្តអង្គចង្អេរផងដែរ៕