អត្ថប្រយោជន៍​នៃ​ការ​បឺត​មាត់​

​ប្រសិនបើ​បុរសៗ​ចង់បាន​អាយុ​វែង គួរ​ថើប​មាត់​ភរិយា​ខ្លួនឯង​នៅពេល​ព្រឹក​ជា​រៀងរាល់ថ្ងៃ ពីព្រោះ​ការសិក្សា​ថ្មី​បាន​រកឃើញថា ប្រសិនបើ​ការបង្ហាញ​ក្តី​ស្រឡាញ់​មាន​ចំពោះ​គ្នា​ជា​ញឹកញាប់​បុរសៗ​នឹង​អាច​កើន​អាយុ​បាន​៥​ឆ្នាំ​។ ដោយឡែក​ការ​ស្ទង់​ស្ថិតិ​អំពី​ការ​បឺត​មាត់​ថ្នាក់ថ្នម​រវាង​គូ​ស្វាមីភរិយា បាន​បញ្ជាក់ថា ជីវិត​របស់​គូស្នេហ៍​ទាំងពីរ​នឹង​យ៉ឺ​ន​យូរ​ផងដែរ ហើយ​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​បឺត​មាត់​៖

 

-​បង្ហាញ​ពី​ភាពស្មោះត្រង់​
​អក្សរ X ជា​និមិត្តសញ្ញា​សម្រាប់​ការ​បឺត​មាត់ ហើយក៏​ជាស​ញ្ញា​ផ្ញើ​ទៅកាន់​គូស្នេហ៍​ដែរ ។ ប៉ុន្តែ​ប្រភព និង​អត្ថន័យ​ពិត​នៃ​អក្សរ X នេះ​មិនសូវមាន​គេ​ស្គាល់​ទេ​។ យោងតាម​អ្នកប្រវត្តិសាស្ត្រ បាន​និយាយថា មនុស្ស​ពីមុន​ភាគច្រើន​មិនចេះ អាន និង​សរសេរ ដូច្នេះ​ពួកគេ​ប្រើ​អក្សរ X ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់​ឲ្យ​គ្នា​ទៅវិញទៅមក​។​

-​ការ​បឺត​មាត់​ត្រូវ​ប្រើ​ចលនា​សាច់ដុំ​ច្រើន​

​អ្នកស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា ការ​បឺត​មាត់​របស់​គូស្នេហ៍​ទាក់ទង​នឹង​សាច់ដុំ​ជុំវិញ​មាត់​។ ការ​បឺត​មាត់​សរុប​មាន​១៤៦​ប្រភេទ រួមមាន​សាច់ដុំ លើ​មុខ​១២​ប្រភេទ ហើយ​សាច់ដុំ​នៃ​ការ​ឱប​មាន​១១៣​ប្រភេទ​។​

 

-​ការ​បឺត​មាត់​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ ភាពស៊ាំ និង​សម្រក​ទម្ងន់​
​បើ​យោងតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ការ បឺត​មាត់​អាចជួយ​ដល់​ចំហេះ​អាហារ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ជួយ​កាត់បន្ថយ​ការឈឺចាប់​ការ​សម្រក​ទម្ងន់ និង​ជួយ​ការពារ​ការពុក​ធ្មេញ​បាន​ទៀតផង​។​

-​ជួយ​ឲ្យ​អ្នក​ជ្រើស​បាន​គូ​ដែល​ល្អ​បំផុត​

​នៅពេលដែល​អ្នក​បឺត​ម៉ាត់​នរណាម្នាក់ អ្នក​ប៉ះពាល់​គេ​យ៉ាង​ជ្រាលជ្រៅ វា​ជាការ​បញ្ជាក់​យ៉ាងច្បាស់​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ហើយក៏​ជា​វិធី ផ្នែក​ជីវវិទ្យា ដែល​កំណត់ថា នរណា​គឺជា​មនុស្ស ដែល​ត្រូវ​គ្នា​ជាមួយ​អ្នក​បានល្អ​បំផុត​នៅក្នុង​ផ្លូវ បន្ត​ពូជ ។​

 

-​ជួយ​ដុតបំផ្លាញ​កាឡូរី​
​ត្រឹមតែ​២-៦​កាឡូរី ក្នុង​១​នាទី អាច​មិន ច្រើន​នោះទេ តែ​ការ​បឺត​ម៉ាត់​គ្នា​១​ម៉ោង ក៏​អាច ដុតបំផ្លាញ​កាឡូរី​បាន​មួយកម្រិត ឬ​ស្មើ​ស្រា​១ កែវ​ផងដែរ​។​

-​ធ្វើ​ឲ្យ​សាច់ដុំ​ផ្ទៃមុខ​តឹង​ណែន​

​ការស្រាវជ្រាវ​បានឃើញ​ថា អ្នក​ប្រើ​សាច់ ដុំ​ផ្ទៃមុខ​ប្រហែល​៣០​ភាគរយ ក្នុងការ​ថើប​ដែល​ជួយ ឲ្យ​សាច់ដុំ​ថ្ពាល់​តឹង​ណែន ។​

-​ធ្វើ​បន្ធូរបន្ថយ​ភាព​តានតឹង​

​ផ្នែក​វិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​បឺត មាត់​បង្កើន​កម្រិត​រប​ស់​អុក​ស៊ី​តូ​ស៊ីន​សារធាតុ គីមី​នៅក្នុង​រាងកាយ​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍ ស្ងប់​បន្ធូរបន្ថយ​ភាព​តានតឹង និង​ធ្វើ​ឲ្យ​រាងកាយ មាន​អារម្មណ៍ល្អ ក៏ដូចជា​បង្កើត​អារម្មណ៍ ស្និទ្ធស្នាល​ជាង​មុន​៕

អត្ថប្រយោជន៍​នៃ​ការ​បឺត​មាត់​ អត្ថប្រយោជន៍​នៃ​ការ​បឺត​មាត់​