ផ្លូវឆ្នេរអូរឈើទាល ជាជំនួយធនាគារ(ADB) តំលៃជាង១០លានដុល្លារ ត្រូវមន្រ្តីយោធាបំផ្លាញ

ព្រះសីហនុ៖ ផ្លូវភ្លោះបង្កប់ទុយោរបង្ហូរទឹកស្អុយ ចេញពីក្រុងព្រះសីហនុ ទៅអាងចំរោះ ទឹកស្អាតមួយ ខ្សែរតាមបណ្តោយ ផ្លូវឆ្នេរអូរឈើទាល ដែលជាជំនួយ របស់ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) តំលៃប្រមាណជាង១០លានដុល្លារ ត្រូវបានមន្រ្តីយោធាផ្នែក វិស្វកម្ម ពាក់សក្តិ៤ឈ្មោះ វង់ វិសាល បំផ្លាញយ៉ាងចាស់ដៃ ។

ប្រភពពីមន្រ្តី ជាន់ខ្ពស់ មន្ទីរ សាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានឲ្យដឹងថា តាមច្បាប់ រថយន្តដឹកដី ក្នុងក្រុងអនុញាតបាន តែ៥តោនប៉ុណ្ណោះ ប៉ុន្តែរថយន្តដឹកដីរបស់ឈ្មោះ វង់ វិសាល បានដឹកដីលើសច្បាប់ហាមឃាត់ រហូតដល់ទៅជាង១៥តោន ឯណោះ ដែលជាហេតុ ធ្វើឲ្យផ្លូវ ក្នុងក្រុងមិនអាចទ្រាំទ្រ ទម្ងន់ដ៏ធ្ងន់បាន ក៏បានបាក់ស្រុត ហើយអាចប្រឈម បាក់បែក ទុយោបង្ហូរ ទឹកស្អុយផងដែរ ហើយទុយោនេះ មិនអាចរកទិញ បានដោយងាយនោះទេ។

ប្រភពដដែលបានឲ្យដឹងថា រថយន្តដឹកដីជាច្រើន គ្រឿងបានដឹកដីចេញពី ចំណុចពយមាចូវ យកមកចាក់នៅការដ្ឋានធ្វើផ្លូវមួយខ្សែ ស្ថិតនៅក្បែរសណ្ឋាគារសុខា ហើយតាមបណ្តោយផ្លូវ រថយន្តដឹកដីនេះឆ្លងកាត់ ត្រូវបានខូចខ្ទេចខ្ទីអស់ទៅហើយ។ ប្រភពដដែលបានឲ្យដឹងថា សមត្ថកិច្ច បានទៅហាមឃាត់ដែរ ប៉ុន្តែគេមិនស្តាប់ទាល់តែសោះ ដោយសំអាងមានការ អន្តរាគមន៍ពីថ្នាក់ខេត្ត ។

ប្រភពដដែលបានឲ្យដឹងផងដែរថា តាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៧៧ ជនដែលបំផ្លាញផ្លូវ ត្រូវតម្រូវឲ្យ ធ្វើការជួសជុលឡើងវិញ មិនតែប៉ុណ្ណោះ ក៏ប្រឈមដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀលផងដែរ ។ មហាជនក្នុងក្រុងព្រះសីហនុ សូមស្នើឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលទើបតែងតាំងថ្មីគួរចាត់វិធានការ ក្រុមរថយន្តដឹកដីនេះជាបន្ទាន់ ដើម្បីជៀសវាងការខូចខាត រឹតតែធ្ងន់ធ្ងរជាងនេះទៀត៕