ក្រុមហ៊ុន FURI Real Estate បង្ហាញ​ភាព​ជោគ​ជ័យ ដល់​អតិថិ​ជន ក្នុង​ការ​លក់​ខុន​ដូ

ភ្នំពេញ៖ ក្រុមហ៊ុន FURI Real Estate ដែលជាក្រុមហ៊ុន វិនិយោគលើវិស័យអចលនទ្រព្យខុនដូ ដ៏ល្បីមួយនៅ កម្ពុជា បានបង្ហាញថា ការលក់ ខុនដូ របស់ខ្លួនទទួលបានជោគជ័យខ្លាំង ជាពិសេសគម្រោងខុនដូ The Bay ត្រូវបានអតិថិជនជាច្រើន បញ្ជាទិញ ហើយក៏មានអ្នករៀបចំចូលស្នាក់នៅផងដែរ។
ក្នុងឱកាសតាំងបង្ហាញគម្រោងខុនដូ The Bay ស្ថិតនៅជ្រោយចង្វារ ត្រើយខាងកើត ជិតសណ្ឋាគារ រ៉េស៊ីដង សុខា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ លោក លី សែនលាភ នាយកប្រតិបត្តិក្រុមហ៊ុន FURI Real Estate បានបញ្ជាក់ថា The Bay គឺជាខុនដូលំដាប់ផ្កាយ៥ ពីប្រទេសសឹង្ហបុរី ដែលបានឈ្នះពានរង្វាន់ដល់ទៅ៣ នៅក្នុង អាស៊ានប៉ាស៊ីហ្វិក ខាងផ្នែកស្នាក់នៅ។ លោក លី សែនលាភ បញ្ជាក់ទៀតថា The Bay បានទទួលការជោគជ័យ ខ្លាំង មានអតិថិជនជាច្រើន បានរៀបចំខ្លួនចូលមកស្នាក់នៅ។

លោកបន្តថា វត្តមានខុនដូខ្ពស់ៗ នៅក្នុងប្រទេសកម្ពុជា ក៏ជាការរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគបរទេស មកបោះទុនរកស៊ីនៅកម្ពុជាផងដែរ។ ហើយនៅពេលដែលសមាហរណកម្មអាស៊ានចុងឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា នឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជាទទួលបានផលប្រយោជន៍ផ្នែកពលកកម្ម ពីព្រោះតម្លៃពលកម្ម នៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបជាមួយប្រទេសជិតខាងដូចជា ចិន វៀតណាម ថៃ សឹង្ហពួរ គឺមានតម្លៃទាប ជាងគេ និងមានឱកាសអភិវឌ្ឍន៍ លើវិស័យផ្សេងៗទៀត ដោយសារកម្ពុជា កំពុងតែអភិវឌ្ឍន៍។

លោក លី សែនលាភ បានលើកឡើងថា ផ្នែកអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើន ហើយវិស័យខុនដូ នៅ កម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អតិថិជនបរទេស និងអ្នកវិនិយោគបរទេស និងប្រជា ពលរដ្ឋខ្មែរ គឺទីផ្សារទី១ យើងធ្វើសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ហើយនៅពេលសមាហរណកម្មអាស៊ាន សង្ឃឹមថា នឹងមានប្រជាពលរដ្ឋពីប្រទេសជិតខាងមកស្នាក់នៅខុនដូ និងធ្វើឲ្យតម្រូវការទីផ្សារខុនដូ កាន់តែកើនឡើង៕