លោក​ម៉ៅ មុនី​វណ្ណ៖ រដ្ឋសភា​គឺជា​រដ្ឋសភា​របស់​បក្ស​កាន់​អំណាច មិន​មែន​រដ្ឋសភាជាតិ​នោះទេ

លោក​ម៉ៅ មុនី​វណ្ណ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​សៅរ៍ ទី ៣តុលា​នេះ​ថា រដ្ឋសភា​បច្ចុប្បន្ន​នេះ មិន​មែន​ជា​រដ្ឋសភា​ជាតិ​នោះទេ គឺ​ជា​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ។ ការ​បញ្ចេញ​ប្រតិកម្ម​ដូច្នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​លោក​ហេង សំរិន ប្រធាន​រដ្ឋសភា បដិសេដ​និង​សំណើសុំ​លិខិត​បេសកកម្ម​ទៅកាន់​តំបន់​កន្ទុយ​នាគ ខេត្ត​រតនគិរី របស់លោក​ម៉ៅ មុនី​វណ្ណ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។