តក់ សោភ័ណ្ឌ ដឹកដៃ ស៊ូ វណ្ណៈទៅផ្ទះ

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​បញ្ចប់​ពូ​ល A នៃ​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គីឡូក្រាម​លើស​ង្វៀន SEA-TVថ្ងៃទី​ទី​៣ តុលា​ឆៃ សារា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​បាន​ក្លាយជា​អ្នក​ប្រដាល់​ស្ថិតនៅ​ កំពូល​គេ​នៃ​ពូ​ល A ។​

​    ​សារា និង រស្មី ដែល ២ ប្រកួត ឈ្នះ ទាំង ២ ប្រកួត​ដូចគ្នា​នោះ​នៅក្នុង​ការប្រកួត​ទី ៣​ដើម្បី​ដណ្ដើម​លំដាប់​ ថ្នាក់​កំពូល​តារាង​នោះ​សារា​បាន​ផ្ដួល​អ្នក​ប្រដាល់​ប្រាក់ រស្មី​នៅ​ទឹក​ទី ២ ។​ទោះជា​យ៉ាងណា​ក៏​អ្នក​ប្រដាល់​ទាំង ២ រូប​ នេះ​បាន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា ។​

​     ​ចំពោះ​ការប្រកួត​គ្នា​រវាង​តក់ សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍​ជាមួយ​ស៊ូ វណ្ណៈ​ក្លឹប​នាគ​មានជ័យ​នោះ​វណ្ណៈ​ផ្ដួល​សោ​ ភ័​ណ្ឌ​នៅ​ទឹក​ទី ២ ។​រវាង​អ្នកឈ្នះ និង អ្នកចាញ់​ទាំង ២ រូបនេះ​បាន​ត្រឹម​ដឹក​ដៃ​គ្នា​ត្រឡប់ទៅផ្ទះ​វិញ​ប៉ុណ្ណោះ ។​

+​សង្វៀន អធិរាជ​ស៊ីម៉ង់​អូដ្ឋ​

​     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​របស់ TIFFY ARENA នា​យប់​ថ្ងៃទី​៣​តុលា​អ្នក​ប្រដាល់​ ឈាន ហុង​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ផ្ដួល​អ្នក​ប្រដាល់​វ៉ាន់ ចាន់​វ៉េ​ត ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ឲ្យ​ខូច​ជើង​មិនអាច​ បន្ត​ការប្រកួត​បាន​ទៀត​នៅត្រឹម​ទឹក​ទី ២ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ដឹក​ដៃ​គ្នា​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា ក្នុងខណៈ​ដេ​ល​អ្នក​ប្រដាល់​សេក គឹម​ភាព​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង អ្នក​ប្រដាល់​ចក្រភព​អង់គ្លេស Hector TouNier មិន​មក​ចូលរួម​ប្រកួត​នោះ ។​