អាល្លឺម៉ង់​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​បង្រួបបង្រួម​ប្រទេសតែ​មួយ ក្នុង​​លំហូរ​អន្តោប្រវេសន៍

៣តុលា ១៩៩០ -៣ តុលា ២០១៥ ! ថ្ងៃ​សៅរ៍​​នេះ​ជា​ខួប​២៥​ឆ្នាំ​គត់ នៃ​ការ​បង្រួប​បង្រួម​អាល្លឺម៉ង់​ខាង​កើត​ និង​ខាង​លិច ជា​ប្រទេស​តែ​មួយ។ អាល្លឺម៉ង់​ខាង​កើត បាន​ប្រែប្រួល​មុខ​មាត់ ដោយសារ​ការ​វិនិយោគ​មក​ពី​អាល្លឺម៉ង់​ខាង​លិច។ ថ្វី​បើ​នៅ​មាន​ភាព​ខុសគ្នា​ខ្លះ ប៉ុន្តែ​អាល្លឺម៉ង់​ទាំងមូល មាន​មោទនភាព​ក្រៃ​ដែល​អាច​ឆ្លង​កាត់​វិញ្ញាសា​ប្រវត្តិសាស្ត្រនេះ។ ឆ្នាំ​នេះ​ជា​ការ​ប្រារព្ធខួប​បាន​ប្រព្រឹត្ត​ក្នុង​អត្ថន័យ​ជា​ពិសេស ព្រោះ​អាល្លឺម៉ង់​កំពុង​ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​យ៉ាង​គំហុក ដែល​តម្រូវ​ឱ្យ​មាន​ការ​ទទួល​ និង​ការ​សម្របសម្រួលខ្លួន​ក្នុង​សង្គម​ ដូច​អ្វី​ដែល​អាល្លឺម៉ង់​ធ្លាប់​ឆ្លងកាត់​កាលពី​២៥​ឆ្នាំមុន។