[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុន Dialogue Technology ជំនាញខាង ផ្នែកទន់ ដែលអាចអោយ ម៉ាសីុន ជជែកទំនាក់ទំនងជាមួយ មនុស្ស ដោយងាយស្រួល

[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុន Dialogue Technology ជំនាញខាង ផ្នែកទន់ ដែលអាចអោយ ម៉ាសីុន ជជែកទំនាក់ទំនងជាមួយ មនុស្ស ដោយងាយស្រួលក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានទិញយក ក្រុមហ៊ុនអង់គ្លេសមួយឈ្មោះ Dialogue Technology ដែលមានជំនាញខាង បង្កើតផ្នែកទន់ ដែលអាចអោយ ម៉ាសីុន ជជែកទំនាក់ទំនងជាមួយ មនុស្ស ដោយងាយស្រួល ដោយប្រើ ការសន្ទនាបែបធម្មតា។ ផ្នែកទន់របស់ Dialogue នេះមាន ឈ្មោះថា “VocalIQ” ជាប្រភេទ ភាសាម៉ាសីុន ដែលអាចអោយគេ បង្កើតជំនួយការឌីជីថល ដែលអាច និយាយឆ្លងឆ្លើយ ត្រឡប់មក មនុស្សបាន។

ជាជាង ការបង្កើត លំហូរការសន្ទនា ព្រៀងទុកជាមួយ ដើម្បីអោយ ម៉ាសីុន ងាយស្រួលឆ្លើយតបសំណួរ Dialog បានអះអាងថា ខ្លួនបាន បង្កើត ផ្នែកទន់ដំបូងលើលោក ដែលអាច សិក្សាស្វែងយល់ដោយខ្លួនឯង ហើយអាច ធ្វើអោយការសន្ទនា រវាងមនុស្ស និងម៉ាសីុន មានភាពធម្មជាតិពិតៗ។ Dialogue ធ្លាប់បានរិះគន់ កម្មវិធីជំនួយការសម្លេង ដូចជា Siri, Google Now និង MS Cortana ថា គ្រាន់តែជា របស់ក្មេងលេង ដែលធ្វើអោយ អ្នកប្រើប្រាស់ ខកចិត្តប៉ុណ្ណោះ។ គេជឿថា ក្រុមហ៊ុន Apple នឹងប្រើ បច្ចេកវិទ្យា VocalIQ ដើម្បីធ្វើអោយ Siri កាន់តែប្រសើរឡើង ក្នុងការសន្ទនា ជាមួយអ្នកប្រើប្រាស់ iPhone។ ចំណែក តំលៃ និងលក្ខខណ្ឌនៃការទិញយក មិនត្រូវបានគេ បង្ហើបនោះទេ៕
ប្រភព: fp.com» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)