បុរស​ម្នាក់​ដួល​ប្រកាច់​លង់ទឹក​ស្លាប់​ដោយសារ​ជំងឺសរសៃប្រសាទ និង​តេតាណូស

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២ តុលា ២០១៥ នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោក​អធិការ​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​ឈ្មោះ ខិ​ន ឃឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ដួល​ប្រកាច់​ធ្លាក់​ចូល​ទឹក​ស្រែ​ស្លាប់ ដោយ​សារ​តែ​ជន​រង​គ្រោះ​មាន​ជំងឺ​សរសៃ​ប្រ​បាទ និង​តេតាណូស ។ លោក​អធិការ​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៨ កញ្ញា ២០១៥​ម្ល៉េះ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ​ទៅ​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព