ឃីម បូរ៉ា និង ផាន់ គ្រាន់ប្រកួតជាមួយថៃ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​ឃីម បូរ៉ា ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង ផាន់ គ្រាន់​ក្លឹប​គុជ​សារ​កីឡា​នឹងត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ ង្វៀន Black Cat របស់ SEA-TV យប់​ថ្ងៃទី​៤ តុលា ។​

​    ​ឃីម បូរ៉ា​ដែលជា​អ្នក​ប្រដាល់​តែងតែ​បាត់បង់​ឱកាស​ចុងក្រោយ​នោះ​ត្រូវ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Pha Ravy ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​មិនសូវ​ធំ តែមាន​ផ្លែ​ជង្គង់ និង កែង​ល្អ​នោះ​បូរ៉ា​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៦​ដង​ ឈ្នះ​៦៤​ដង ចាញ់ ១១​ដង និង ស្មើ​ពិន្ទុ ១ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Pha Ravy វិញ​នោះគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៥៥ ដង ឈ្នះ​៤៩​ដង ចាញ់ ៦​ដង ។ គេ​ជា​អ្នក​ប្រដាល់​ដែល​រហ័សរហួន ពិសេស​កែង និង ជង្គង់​របស់គេ​ល្អ​ណាស់​។​

​      Pha Ravy បានប្រកាស​ជាមុន​ហើយ​ថា​ការប្រកួត​នេះ​គេ​ត្រូវតែ​ឈ្នះ ឯ ឃីម បូរ៉ា​ក៏​អះអាង​ដែរ​ថា​គេ​ក៏ត្រូវ​ តែ​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ដែរ ។​

​    ​ផាន់ គ្រាន់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Chheang Krai ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​

​     ​ផាន់ គ្រាន់​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ។ អ្នក​ប្រដាល់​រូបនេះ​ក្រៅពី​ល្អ​ជង្គង់ កែង និង ទាត់​នោះ​កណ្ដាប់​ ដៃ​របស់​រហ័ស និង ធ្ងន់​អស្ចារ្យ​ណាស់ ។  ប្រវត្តិ​ប្រកួត​របស់​ផាន់ គ្រាន់​គឺ​៧០ ដង ឈ្នះ​៥៩​ដង ចាញ់​១០ ដង និង​ ស្មើ​ពិន្ទុ ១ ដង ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ Chheang​វិញ​ប្រវត្តិ​ប្រកួត​របស់គេ​កាន់តែ​អស្ចារ្យ​ណាស់​ទៅទៀត ។ ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​អស្ចារ្យ វ៉ៃ​ចេញ​រហ័ស និង ពូកែ​ការពារ​ណាស់ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨០​ដង  ឈ្នះ​៦០​ដង ចាញ់​១៨​ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​អ្នក​ប្រដាល់​កម្ពុជា​ផាន់ គ្រាន់ និង អ្នក​ប្រដាល់​ថៃ Chheang Krai​នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

​     ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​តាំង សីហា​ក្លឹប​កងពលតូច​លេខ ៧០​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ឆាយ ម៉េ​ត​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង ។​នួន ភិ​រក្ស​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​រ័ត្ន ភូ​តុង​ក្លឹប​ក្លឹប​ព្រៃ​ទទឹង​កីឡា​ខេ​ត​ត​បាត់ដំបង ។​

​    ​មួយគូ​ទៀត​ដែលជា​ការប្រកួត​ប្រដាល់​សាកល​អាជីព​នោះ​ខុន វី​ហ្គា​វុត្ថា ក្លឹប​កុមារ​ទេព​ប្រកួត​ជាមួយ​អេ វីរៈ​ក្លឹប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ។​
​    ​