ព្រឹត្តិការណ៍TIFFY Super Fight សប្ដាហ៍នេះនរណាដើរចេញ ?

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដ​ណ្ដៃ​ម​ពានរង្វាន់ TIFFY Super Fight លើស​ង្វៀន TIFFY ARENA របស់​TV5 យប់​ថ្ងៃទី​៤​តុលា​នឹង​ត្រូវមាន​អ្នក​ប្រដាល់ ២ រូប​ទៀត​ដើរ​ចេញពី​ការប្រកួត ។​

​    ​នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ដែលមាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​គឺ​កាលពី​ ជុំ​ទី ១ អ្នកឈ្នះ​បាន​១៥០​ដុល្លារ ឯ អ្នកចាញ់​បាន ១០០​ដុល្លារ ។ សម្រាប់​ជុំ​ទី ២ នេះ​អ្នកឈ្នះ​បាន ២០០​ដុល្លារ និង អ្ន​ចាញ់​បាន ១៥០​ដុល្លារ ។​

​    ​មាន​អ្នក​ប្រដាល់ ៤ រូប​ហើយ​ដែល​បាន​កក់​កៅអី​នៅ​ជុំ​ទី ៣ ទុក ក្នុងខណៈ ៤​រូប​បាន​ខ្ទាត​ចេញទៅ​ហើយ​នោះ ។ យប់​ថ្ងៃទី ៤ តុលា​គឺមាន​អ្នក​ប្រដាល់ ២ រូប​ទៀត​បានទទួល​កៅអី​សម្រាប់​ជុំ​ទី ៣ និង ២ នាក់​ត្រូវ​ខ្ទាត​ចេញ​។​

​     ​ផុន ថុល​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុង សំណាង​របស់​ក្លឹប​សាល​វ័​ន្ដ​កីឡា ។​កាល​ ជុំ​ទី ១ ផុន ថុល​ប​នាយក​ឈ្នះ​ថៃ សាក់​សារៈ​ក្លឹប​កងទ័ពជើងទឹក​ដោយ​ពិន្ទុ ឯ ឡុង សំណាង​បាន​យកឈ្នះ​ម៉ន គឹម​ឡុង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ពិន្ទុ​ដែរ ។​

​    ​ផុន ថុល និង ឡុង សំណាង​សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា​នរណា​ដណ្ដើម​កៅអី​សម្រាប់​ជុំ​ទី ៣ បាន​ហើយ​នរណា​ ត្រូវ​ដើរចេញ ? ជុំ​ទី ៣ តម្លៃ​ខ្លួន​អ្នកឈ្នះ​២៥០​ដុល្លារ ឯ អ្នកចាញ់ ២០០​ដុល្លារ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ថន ភឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉ា​ម ឡយ​របស់​ ក្លឹប​រស្មី​កុមារកំព្រា ។​

​    ​កាល​ជុំ​ទី ១ ថន ភឿ​ត ឈ្នះ​ផល សីហា​ក្លឹប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ ឯ យ៉ា​ម ឡយ​វិញ​ឈ្នះ​ឆាយ ម៉េ​ត​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដែរ ។​

​    ​ថន ភឿ​ត​បើ​និយាយ​ពី​កម្លាំង​ប្រហែលជា​មិន​ដល់​យ៉​ម ឡយ​នោះទេ​តែ​គេ​មាន​ប្លង់​វ៉ៃ​ល្អ​ជាង​យ៉ា​ម ឡយ ហើយ​ កលល្បិច​របស់គេ​ក៏​គ្រាន់បើ​ដែរ ។​យ៉ា​ម ឡយ​បានត្រឹមតែ​វ៉ៃ​ចេញ​ធ្ងន់​ប៉ុណ្ណោះ ចំពោះ​ប្លង់​វ៉ៃ និង កលល្បិច​វិញ​គេ​មិន​សូវ​មាន​នោះទេ ។

​    ​សម្រាប់​ជុំ​ទី ២ នេះ​មិនមែន​ស្រួល​ស៊ី​ដូច​ជុំ​ទី ១ នោះឡើយ អ្នក​ដែល​ឆ្លង​ផុត​សុទ្ធតែ​វេទនា​ដោយសារ​អ្នកចាញ់​ ដូចគ្នា ។ យ៉ា​ម ឡយ និង ថន ភឿ​ត​នរណា​ជា​អ្នកដើរ​ចេញពី​ការប្រកួត​នេះ ?