សុខ ចិន្ដាមិនខ្លាច មៀច សុខរ៉ា

ភ្នំពេញ:     ​ភ្នំពេញ​:​សម្រាប់​ការប្រកួត​ប្រដាល់​លើស​ង្វៀន Cambodia Beer របស់ SEA-TV ថ្ងៃទី​៤​តុលា​អ្នក​ប្រដាល់​សុខ ចិន្ដា​ក្លឹប​ឃ្លាំងមឿង​កីឡា​ប្រកាសថា​គេ​មិន​ញញើត​មៀ​ច សុខ​រ៉ា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ឡើយ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ពួកគេ​សុទ្ធតែជា​អ្នក​ប្រដាល់​ជើង​ចាស់​ដូចគ្នា​តែ​សុខ​រ៉ា​បន្ទាប់ពី​ បោះបង់​សង្វៀន​ចោល​មួយរយៈ​នោះ​ការវិលត្រឡប់​មកកាន់​ការប្រកួត​ជា​លើកដំបូង​ គេ​មិនសូវ​ជា​បានទទួល​លទ្ធផល​ល្អ​នោះឡើយ​តែ​ពេលនេះ​គេ​បានក្លាយ​ជា​អៃ​នក​ ខ្លាំង​ដូច​មុន​វិញ​ហើយ ។ ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ជើង​ន​ញ​គេ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​បាក់ដៃ ឬ មាន​បញ្ហា​ឆ្អឹង​ដៃ​ជា​ញឹកញាប់​ប្រសិនបើ​អ្នកនោះ​ហ៊ាន​យកដៃ​ទៅ​ រងជើង​គេ​ទាំង​ទទឹង​ទឹ​ស​នោះ ។​

​    ​ចិន្ដា​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ​តែ​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូចជា​ មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​អ្វី​ឡើយ ។​គេ​មានចិត្ត​ធំ​និង​វ៉ៃ​ហ៊ាន​ប្ដូរ​កែង​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ញញើត ។ ចិន្ដា​គេ​វ៉ៃ​ហាក់ដូចជា​ខ្ជះខ្ជាយ​កម្លាំង​បន្តិច ហើយ​គេ​ក៏​ការពារ​មិន​ពូកែ​ដែរ ។​

​    ​រវាង​មៀ​ច សុខ​រ៉ា និង សុខ ចិន្ដា​មិនដឹងថា​នរណា​ឈ្នះ​នោះទេ​តែ​អ្នក​និយម​លេង​លុយ​គេ​ប្រហែល​ជាមាន​ជំ​ នឿ​ចិត្ត​លើ​សុខ​រ៉ា​ជាង​ចិន្ដា​ហើយ ។​

​    ​សេក រតនា​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​ចាន់ រក្សា​របស់​ក្លឹប​អេ​ភូ​ថង​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូ​បន​ហ​ក៏​មិន​ស្រួល​ស៊ីគ្នា​ដែរ​ទោះបី​រក្សា​មាន​ផ្លែ​ល្អ​ក៏​ពិតមែនតែ​ រតនា​ជា​អ្នក​ប្រដាល់​ដែល​មាន​កម្លាំង​អស្ចារ្យ​ណាស់ ។​ពួកគេ​នរណា​ចាញ់ នរណា​ឈ្នះ​ក៏​សុទ្ធតែ​វេទនា​ដូចគ្នា​ចាំមើល​នរណា​ជួប​សំណាងល្អ​?

​    ​ថៃ សាក់​សារៈ​ក្លឹប​កង​ទ័​ជើង​ទឹក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ិន កំសត់​របស់​ក្លឹប​សម្រែក​រាជសីហ៍​ខេត្ត​បន្ទាយ​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម ។​

​    ​សាក់​សារៈ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ល្អ​ជើង ឯ កំសត់​មិនសូវមាន​នរណា​ស្គាល់​នោះទេ​តែបើ​តាម​មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា ​គេ​មិន​អន់​ឡើយ ។ ចាំមើល​នរណា​ឈ្នះ ។ ហេង ប៊ុន​សុង​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជា​មួយ​ពេជ្រ ប៊ុន​ឆេន​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​