Beckham ​មាន​រឿង​មួយ​ដែល​នៅ​តែ​មិន​ហ៊ាន​ធ្វើ​ដាក់​មុខ Sir Alex ​


Beckham ​មាន​រឿង​មួយ​ដែល​នៅ​តែ​មិន​ហ៊ាន​ធ្វើ​ដាក់​មុខ Sir Alex ​

David Beckham ​បាន​បង្ហើប​រឿង​សម្ងាត់​មួយ​ដែល​ខ្លួន​និង​មិត្ត​រួម​ក្រុម​ប៉ុន្មាន​នាក់​ទៀត​មិន​ដែល​ហ៊ាន​ធ្វើ​នៅ​មុខ​លោក Sir Alex Fugerson ​នោះ​ទេ ដោយ​គិត​ថា​ អតីត​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម​រូប​នេះ​គឺ​ជា​អ្នក​មាន​គុណ​បំផុត​របស់​ខ្លួន។

 

Beckham ​មាន​រឿង​មួយ​ដែល​នៅ​តែ​មិន​ហ៊ាន​ធ្វើ​ដាក់​មុខ Sir Alex ​

 

ចំពោះ​រឿង​សម្ងាត់​នោះ​គឺ​ការ​ជល់​ស្រា​ផឹក​នៅ​មុខ​លោក Sir Alex ។ Beckham ​បាន​និយាយ​ក្នុង​កម្មវិធី​វិទ្យុ​របស់ BBC ​ថា​៖ “ខ្ញុំ​តែងតែ​ហៅ​គាត់​និង​សុំ​ដំបូន្មាន​ពី​គាត់​។ គាត់​គឺ​ជា​អ្នក​មាន​គុណ​ធំ​បំផុត​សម្រាប់​ខ្ញុំ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​ឃើញ​គាត់ ហើយ​ពួក​យើង​ខាន​ជួប​គ្នា​យូរ​មក​ហើយ។ យើង​មិន​ដែល​គិត​ថា​អាច​ញ៉ាំ​ស្រា​មួយ​កែង​ (កាល​នៅ​ជា​កីឡាករ) ​នៅ​មុខ​គាត់​បាន​ទេ ប៉ុន្តែ​មាន​នរណា​ម្នាក់​បាន​ហុច​ស្រា​ឱ្យ​ខ្ញុំ​កាន់​ ហើយ​ខ្ញុំ​បាន​នឹង​កំពុង​តែ​និយាយ​ជាមួយ​គាត់។ ខ្ញុំ​និយាយ​ជាមួយ​គាត់​ប្រហែល​ជា​២០​នាទី ដោយ​ដៃ​កាន់​ស្រា​លាក់​នៅ​ក្រោយ​ខ្នង។ ទាំង ខ្ញុំ , Nicky Butt ​និង​ Paul Scholes ​សុទ្ធ​តែ​និយាយ​អីចឹង​ទាំង​អស់។ យើង​មិន​អាច​ញ៉ាំ​ស្រា​មុខ​គាត់​បាន​ទេ”។

 

Beckham ​មាន​រឿង​មួយ​ដែល​នៅ​តែ​មិន​ហ៊ាន​ធ្វើ​ដាក់​មុខ Sir Alex ​

 

បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ​បាន​បន្ត​ទៀត​ថា ក្នុង​ចិត្ត​លោក​តែងតែ​គោរព​ Sir Alex ​ជា​និច្ច បើ​ទោះ​បី​ជា​កាល​ពី​ឆ្នាំ​២០០៣ ​ពួកគេ​ទាំង​ពីរ​នាក់​ធ្លាប់​ប៉ះពាល់​គ្នា​បន្តិច​បន្តួច​ក៏​ដោយ។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ខាង​មុខ​នេះ អតីត​កីឡាករ​ឆ្នើម​និង​គ្រូ​បង្វឹក​ល្អ​ជាង​គេ​លើ​លោក​ទាំង​ពីរ​នាក់​នេះ​នឹង​សហការ​គ្នា​ជា​ថ្មី​ម្ដង​ទៀត ក្នុង​កម្មវិធី​ប្រកួត​សប្បុរសធម៌​យក​ប្រាក់​ផ្ដល់​ឱ្យ UNICEF ​ដើម្បី​ជួយ​កុមារ​រងគ្រោះ៕

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail