អាហារ​ស័ក្តិ​សិទ្ធ ១០ យ៉ាង​ជួយ​បំបាត់​ការឈឺចាប់​

Sanofi

​ការឈឺចាប់​ជាស​ញ្ញា​ប្រាប់ថា​រាងកាយ​មា​នស​ភាពមិនប្រក្រតី​ដែល​អ្នក​ត្រូវ​រក​វិធី​បញ្ឈប់ ។ ការឈឺចាប់​រ៉ាំរ៉ៃ​មាន​ច្រើន​សណ្ឋាន ដូចជា ឈឺសន្លាក់ ឈឺក្បាល (​ប្រកាំង​) ឈឺសន្លាក់ ជាដើម ហើយ​អ្នក​តែង​ជ្រើស​យក​ថ្នាំលេប​បំបាត់​ការឈឺចាប់​ជា​ដំណោះស្រាយ ។​តើ​ថ្នាំ​បំបាត់​ការឈឺចាប់​ពិត​ជាមាន​ប្រសិទ្ធភាព​បំផុត​មែន​ទេ ? ពុំ​នោះទេ​អ្នក​អាច​សាកល្បង​អាហារ​ធម្មជាតិ ជំនួស​ការ​លេបថ្នាំ​វិញ​ក៏​អាចជួយ​បន្ថយ​ការឈឺ​ចាប់បាន​ដូចគ្នា​ដែរ ។​

១-​ផ្លែ​ឆឺ​រី​សម្បុរ​ស្រអាប់ ៖ តាម​ការស្រាវជ្រាវ​នាពេល​ថ្មីៗ​ជាតិ​ពណ៌​នៃ​ផ្លៃ​ឈើ​ដែលមាន​សម្បុរ​ស្រអាប់​ដូចជា​ផ្លែ​ឆឺ​រី​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការឈឺចាប់​នានា​ដែល​បណ្តាលមកពី​អាការ​រលាក ។ ជាការ​ល្អ​គួរ​ទទួលទាន​ផ្លែ​ឆឺ​រី​ឱ្យបាន ២០ ផ្លែ នោះ​អ្នក​អាច​ធូរស្បើយ​ពី​ការឈឺ​ក្រពះ ឬ អាការ​រលាក​ផ្សេងៗ​សម្រាប់​សុភាពនារី​ផ្លែ​ឆឺ​រី​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​ដែរ ។

២-​មើម​ខ្ញី ៖ ខ្ញី​ជា​ឱសថ​បុរាណ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​ច្រើនយ៉ាង​ព្រោះថា​វា​អាច​កាត់បន្ថយ​ការឈឺចាប់​ដោយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ​ដែលជា​បុព្វហេតុ​ចម្បង​នៃ​ការ​រលាក និង ឈឺចាប់​សន្លាក់​និង​សាច់ដុំ ។ វិធី​ធ្វើ​ងាយស្រួល​ទេ គឺ​យក​ខ្ញី​មក​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​យកមក​បិត​លើ​សន្លាក់ និង សាច់ដុំ​ដែល​ឈឺ ឬ ម្យ៉ាងទៀត អ្នកទទួល​ទាន​ខ្ញី​តែម្តង ដើម្បី​ព្យាបាល​ជំងឺ​ក្រពះនិងអាការ​ក្អួតចង្អោរ​ជាពិសេស​សម្រាប់​ស្ត្រី​ចាញ់កូន។

៣-​ត្រី​ទឹក​ត្រជាក់ ៖ ត្រី​ទឹក​ត្រជាក់​មាន ដូចជា ត្រី​សា​ឌី​ន ត្រី​សាល់​ម៉ុង ត្រី​ស្បៃ​កា (Mackerel) ត្រី​ហ៊ែ​រីង (Herring) សុទ្ធសឹង​មាន​ប្រយោជន៍​ក្នុងការ​កាត់បន្ថយ​អាការ​ឈឺចាប់​ជាពិសេស​ឈឺ​ខ្នង​សន្លាក់ និង ក​ញ្ចឹ​ង​-​ក ជាដើម ព្រោះ​វា​សម្បូរ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា ៣​ជួយ​សម្រួល​រំហូរ​ឈាម កាត់បន្ថយ​ការ​រលាក​ផ្សេងៗ​ជុំវិញ​បរិវេណ​ឆ្អឹងខ្ចី ។

៤-​ទឹកជ្រលក់​ល្ង ៖ ទឹកជ្រលក់​នេះ​មាន​ប្រភព​មកពី​អាហ្វ្រិក​ខាងជើង​ប្រទេស​ក្រិ​ក​ទួ​គី និង ប្រទេស​ប៉ែក​ខាងកើត​កណ្តាល និង ជា​ឱសថ​បំបាត់​ការឈឺចាប់​ដ៏​មាន​ប្រសិទ្ធភាព​ព្រោះ​គ្រាប់ល្ង​សម្បូរ​ម៉ាញេស្យូម ដែល​ភាគច្រើន​រាងកាយ​មនុស្ស​ទទួល​មិនបាន​មិន​គ្រប់គ្រាន់ ។ ម៉ាញ​ស្យូ​ម​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ក្នុងនោះ​រួមទាំង​ការជួយ​បន្ធូរបន្ថយ​ការ​ចុក​ណែន​សាច់ដុំ ឈឺក្បាល ជាដើម ។

៥-​រមៀត ៖ រមៀត​សម្បូរ​ជាតិ​ឃឺ​ឃ្យូ​មីន (Curcmin) ជួយ​បំបាត់​អាករ​រលាក​មិនតែប៉ុណ្ណោះ​រមៀត​មាន​ក្លិន​ឈ្ងុយ និង ពណ៌​លឿង​គួរឱ្យ​ទទួលទាន​ទៀតផង ។

៦-​ទឹក​ប្រទាល​កន្ទុយក្រពើ ៖ ជេ​ល​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ឱសថ​ស័ក្តិសិទ្ធិ​សម្រាប់​បន្ទន់ និង ធ្វើឱ្យ​ស្បែក​រលោង និង ព្យាបាល​អាការ​រលោក​ភ្លើង ។ មួយវិញទៀត​ការផឹក​ទឹក​ប្រទាល​កន្ទុយក្រពើ​ក៏​ជួយ​កាត់បន្ថយ​ជំងឺ​ដំបៅ​ក្រពះ​បាន​ផងដែរ ។ ប្រសិនបើ​អ្នក​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ ២ ដង ក្នុង​មួយថ្ងៃ អ្នក​អាច​នឹង​បាន​ឆាប់​សះស្បើយ​ពី​អាការ​ចង្អោរ និង ការឈឺចាប់​នានា ។

៧-​ផ្លែ​ល្ហុង ៖ ល្ហុង​សម្បូរ​អង់​ហ្ស៊ី​ម​ធម្មជាតិ​ម្យ៉ាង​ហៅថា​ផា​ផេ​ន (Papain) ដែលមាន​ប្រសិទ្ធភាព​ជួយ​កម្ចាត់​អាការ​រលាក ។ ជា​ការល្អ​គួរប្រើ​គួបផ្សំ​នឹង​សារធាតុ​ប្រ៊ូ​មឺ​ឡេ​ន (Bromelain) ដែលមាន​ក្នុង​ល្ពៅ ។ ក្រៅពីនេះ​ល្ហុង​មាន​វីតាមីន​ច្រើនយ៉ាង​ដែល​ជួយ​ទ្រទ្រង់​និង​ពង្រឹង​មុខងារ​រាងកាយ​ទៀតផង ។ គួរ​ទទួលទាន​ផ្លែ​ល្ហុង ឬ ក្រឡុក​ជា​ភេសជ្ជៈ ។

៨-​ទឹកដោះគោ​ជូរ​ប្រភេទ Raw Probiotic ៖ ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ក្រពះ និង ពោះវៀន​របស់​មនុស្ស​មា​ន​បាក់តេរី​រាប់​កោដិ​ប្រភេទ​ទាំង​បាក់តេរី​ល្អ និង មិនល្អ ។ ចំនួន​បាក់តេរី​ល្អ​ត្រូវ​ច្រើនជាង​បាក់តេរី​មិនល្អ ពុំ​នោះទេ​រាងកាយ​នឹង​បំពេញ​មុខងារ​មិន​ប្រក្រតី និង បង្ក​ជា​ជំងឺ​ផ្សេងៗ ដូចជា​កន្ទួល​រមាស់ និង ជ្រុះ​សក់ ជាដើម ។ ទឹកដោះគោ​ជូ (Raw Probiotic) ជួយ​ទ្រទ្រង់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​ក្នុង​ពោះវៀនធំ និង ការឈឺចាប់​ក្នុង​ពោះ ។​

៩-​ម្ទេស​ហឹរ ៖ ម្ទេស​សម្បូរ​ធាតុ​ខេ​ប​សៃ​ស៊ីន (Capsaicin) ដែលជា​ឱសថ​កម្ចាត់​ការឈឺចាប់ ។ ច្រើន​ប្រើ​ជា​សារធាតុ​ផ្សំ​ក្នុង​គ្រី​ម និង ប្រេង​លាប​បំបាត់​អាការ​ឈឺចាប់ ។ សារធាតុ​នេះ​ជួយ​ជំរុញ​សារធាតុ Substance-P ក្នុងការ​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ដើម្បី​ទប់ស្កាត់​ការឈឺចាប់​នានា ។ អ្នក​អាច​ទិញ​ថ្នាំលេប​ប្រភេទ​គ្រី​ម​ដែល​ផ្សំ​ពី​ខេ​ប​សៃ​ស៊ីន​តាម​ឱសថស្ថាន​នានា​ប៉ុន្តែ​សូម​ប្រយ័ត្ន​កុំ​ភ្លេច​ប្រើ​ស្រោមដៃ​និង​កុំឱ្យ​ប៉ះពាល់​ដល់​ភ្នែក ។​

១០-​ជីរអង្កាម ៖ ជីរអង្កាម​ជា​ឱសថ​ស័ក្តិសិទ្ធិ​សម្រាប់​ព្យាបាល​អា​ការឈឺ​កន្ត្រាក់​សាច់ដុំ​ពី ព្រោះ​វា​សម្បូរ​ជាតិ​ម៉​ង់​តុល ។ អ្នក​អាច​រក​ទិញ​ប្រេង​ជីរអង្កាម​តាម​ផ្សារ​ទំនើប ឬ ហាង​លក់​អាហារ​សុខភាព​សម្រាប់​លាប​ត្រង់​បរិវេណ​ឈឺ ។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​ទំ​ញ​ជីរអង្កាម​ស្រស់​ដើម្បី​បំបាត់​អាការ​ឈឺក្បាល​បានដែរ ឬ កិន​លាយ​ជាមួយ​ភេសជ្ជៈ (​ទឹកក្រឡុក​ផ្លែឈើ​) ដើម្បី​បន្ថយ​អាការ​ឈឺចាប់​សាច់ដុំ និង បំបាត់​ស្ត្រេ​ស ៕​ ​​

 

Related