ច្នៃ​កំប៉ុង​ដាក់​សម្ភារ​សិក្សា​

Sanofi

​នៅលើ​តុ​មាន​សភាព​រញ៉េរញ៉ៃ​គួរឱ្យ​ឈឺក្បាល​ព្រោះតែ​ការងារ​ជាប់រវល់​អ្នក​ក៏​ចេះតែ​ទុកដាក់ ប៊ិក ខ្មៅ​ដៃ បន្ទាត់​អា​រាត់​អា​រាយ​គ្មាន​សណ្តាប់ធ្នាប់ ។ ដើម្បី​រៀបចំ​ទុកដាក់​សម្ភារ​សិក្សា ឬ ការិយាល័យ​ឱ្យមាន​របៀប​អ្នក​គួរ​ចាប់ផ្តើម​បង្កើត​កំប៉ុង​ដាក់​ប៊ិក​ដ៏​ស្រស់ស្អាត​នេះ​ជាមួយ​«​ប្រជាប្រិយ​» ។​

​ឧបករណ៍​ដែល​ត្រូវ​ត្រៀម​
-​កំប៉ុង​ទទេ ឬ អាច​ប្រើប្រាស់​កំប៉ុង​ក្រដាស​ដែល​គេ​ដាក់​ភេសជ្ជៈ​កូ​កា​ក៏បាន​ហើយ​សូម្បីតែ​ស្នូល​ក្រដាសអនាម័យ​នៅក្នុង​បន្ទប់ទឹក​ក៏បាន​ដែរ ។​
-​បន្ទះ​ស៊ី​ឌី​ធំ​
-​អំបោះឆៅ ឬ អំបោះ​ក្រចៅ​
-​កាវ​
-​ខ្សែបូ​
-​គ្រាប់​កាហ្វេ​
-​កន្ត្រៃ

​របៀប​ធ្វើ​
-​រុំ​កំប៉ុង​ទាំងអស់​នឹង​សរសៃអំបោះ​ដោយ​បិទ​ជ័រកាវ​ឱ្យ​ជាប់ រីឯ​បន្ទះ​ស៊ី​ឌី​ក៏ត្រូវ​រុំ​ដូច​កំប៉ុង​ដែរ ។​
-​យក​កំប៉ុង​រុំហើយ​មក​បិទ​ពីលើ​បន្ទះ​ស៊ី​ឌី​ដែល​រុំហើយ​ដូចគ្នា ។​
-​កាត់​ខ្សែបូ​ចង​ជុំវិញ្ញ​កំប៉ុង​រំលេច​ជា​ម៉ូដ ហើយ​ប្រើ​គ្រាប់​កាហ្វេ​បិទ​លម្អ​បន្ថែម​ដើម្បី​ឱ្យមាន​សោភណភាព​ប្លែក​មួយកម្រិត​ទៀត ។​
​តែ​ប៉ុណ្ណេះ​ចង់​ដាក់​ប៊ិក ខ្មៅ​ដៃ កន្ត្រៃ ឬ​សម្ភារ​សិក្សា​ផ្សេងៗ​ក៏បាន​តាម​ការ​ទុកដាក់​របស់​អ្នក​យ៉ាង​មាន​របៀបរៀបរយ​ក្រៃលែង ៕

   


Related