ត្រាវ​បំពង​

Sanofi

ត្រាវ​បំពង​ជា​អាហារ​ប្រភេទ​បង្អែម​ដែល​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​វា​ក៏​ជា​អាហារ​សម្រាប់​បរិភោគ​នៅពេល​ទំនេរ​ជាទី​ពេញនិយម​ផងដែរ ។ អាហារ​នេះ​ងាយ​ធ្វើ​ហើយ​នៅ​ងាយ​រក និង តម្លៃថោក​ថែមទៀត​គ្រឿងផ្សំ​
​មើមត្រាវ​ចំនួន​ ​៣ មើម (៣ គីឡូក្រាម​)
​ប្រេងឆា ​១ ដប​
​ស្ករ​ ​១ កូនចាន​
​ទឹកស្អាត​ ​កន្លះ​កូនចាន​
​ស្លឹក​ខ្ទឹម​ ​៣ ដើម (​កាត់​ជា​កង់ៗ​)

​វិធី​ធ្វើ​
១-​ចិត​សម្បក​ត្រាវ​ចេញ​ឱ្យអស់​រួច​យកទៅ​លាង​ទឹក​ឱ្យ​ស្អាត និង ហាន់​ជា​កង់ៗ ។
២-​ចាក់​ប្រេងឆា​ក្នុង​ខ្ទះ (​ប៉ាន់ស្មាន​ធ្វើយ៉ាងណា​ឱ្យ​លិច​ត្រាវ​) ដោយ​ប្រើ​ភ្លើង​មធ្យម​យក​ត្រាវ​ដែល​ត្រៀម​ទុក​មក​ដាក់ចូល​បំពង​រហូត​ឆ្អិន​ឡើង​ពណ៌​លឿង ទើប​ដួស​ដាក់​កញ្ច្រែង​ឱ្យ​ស្រក់​ប្រេងឆា​អស់ ។
៣-​ចាក់​ទឹកស្អាត​ចូលក្នុង​ខ្ទះ​ក្រោយពី​ដួស​ប្រេង​អស់​រួច ដាក់​ស្ករស​បើកភ្លើង​តិចៗ​ហើយ​កូរ​រហូត​ស្ករស​រលាយ និង ចាប់ផ្តើម​កក​ផ្តុំ​ជា​ពណ៌​ស​ជុំវិញ​ខ្ទះ ។
៤-​សង្កេតមើល​ថាបើ​ស្ករស​ចាប់ផ្តើម​កក​ជា​ដុំៗ​ហើយ​ចូរ​ចាក់​ត្រាវ​ដែល​បំពង​ឆ្អិន​ត្រៀម​ទុក​នោះ​ចូលទៅ​ច្របល់​បញ្ចូល​គ្នា​ឱ្យបាន​ប្រមាណ ១ នាទី​រួចហើយ​បិទ​ភ្លើង បន្ទាប់មក​ដាក់​ស្លឹក​ខ្ទឹម​ចូល​បន្ថែម រួច​ច្របល់​បញ្ចូល​ជាមួយ​ត្រាវ​ឱ្យ​សព្វ​រហូត​ស្ករស និង ស្លឹក​ខ្ទឹម​តោង​ស្អិត​ជាប់​នឹង​ត្រាវ​អស់ហើយ ទើប​ដួស​ដាក់​ចាន​ទុក​បរិភោគ ៕

​ 

Related