ពេល​ស្រវឹង តើ​បុរស​មាន​សមត្ថ​ភាព​រួមភេទ​ឬទេ ?

Sanofi

​វិទ្យាសាស្ត្រ និង អត្តចរិត​

តាម​ការស្រាវជ្រាវ​រប​ស់​របស់​ចិត្តវិទូ​ឡេ Leif C.Crowe និង វេជ្ជបណ្ឌិត William H.George នៃ​សាកលវិទ្យាល័យ​រដ្ឋ​ញូវយ៉ក​បាន​រកឃើញថា បុរស​ដែល​ញៀន​គ្រឿង​ស្រវឹង​នៅពេល​យប់ ចំនួន​បះ​ឡើង​នៃ​ប្រដាប់ភេទ​តិច​កម្រិត​រឹង​ទាប ល្បឿន​នៃ​កា​របះ​ឡើង​យឺត ។​
​តាំងពី​ឆ្នាំ ១៩៧៦ មកម្ល៉េះ​លោក Farkas និង លោក Rosen ធ្លាប់បាន​ស្រាវជ្រាវ​ដោយ​រកឃើញថា បុរស​ដែលមាន​កម្រិត​ខាប់​នៃ​ជាតិ​អាល់កុល​នៅក្នុង​ឈាម ( Blood Alcohol Concentration ឬ BAC ) មាន​កម្រិត ០,០២៥ មានប្រតិកម្ម​ផ្លូវភេទ​កើនឡើង​បន្តិចបន្តួច ។ តើ​ពៅ​ជ​មាន​កម្រិត ០,០២៥ ជា​សញ្ញាណ​អ្វី ? ជាទូទៅ​ការផឹក​គ្រឿង​ស្រវឹង ២-៣ កែវ ហើយ​មាន​អត្តចរិត​ដូច​មនុស្ស​ធម្មតា​គឺ​មិនអាច​ចាត់ទុកថា​ស្រវឹង​ឡើយ ប៉ុន្តែ​នៅពេលដែល BAC ហួស​ពី​កម្រិត ០,០៥ ប្រតិកម្ម​ផ្លូវភេទ​របស់​បុរស​ធ្លាក់ចុះ​ខ្លាំង ពេលនោះ​ពួកគេ​ចាប់ផ្តើម​និយាយ​ច្រើន និង ការចងចាំ​មិន​ច្បាស់លាស់ ។

​ឆ្នាំ ១៩៧៩ លោក Malatesta និង Pollack បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​មួយចំនួន​ដោយ​ឱ្យ​ពួកគេ​សម្រេច​កាម​ដោយ​ខ្លួនឯង​ក្រោយពេល​ក្រេប​គ្រឿង​ស្រវឹង ។ លទ្ធផល​គឺ​នៅពេលដែល BAC មាន​កម្រិត ០,០៦ ការបញ្ចេញ​ទឹកកាម​របស់​ពួកគេ​ត្រូវ​ពន្យារពេល​យូរ តែ​នៅពេល BAC មាន​កម្រិត ០,០៩​មាន​អ្នក​ស្ម័គ្រ​មួយចំនួន​ទោះជា​ខំប្រឹង​សម្រេច​កាម​ដោយ​ខ្លួនឯង​យ៉ាងណាក៏ដោយ​ក៏​មិន​ចេញ​ទឹកកាម​ដែរ ប៉ុន្តែ​ទោះជា​ស្ថានភាព​បញ្ចេញ​ទឹកកាម​បែបណា​ក្តី​ការ​ក្រេប​គ្រឿង​ស្រវឹង​មិន​ជះឥទ្ធិពល​ដល់​កា​របះ​ឡើង នៃ​ប្រដាប់ភេទ​នោះឡើយ​ហើយ​ពួកគេ​នៅតែ​អាច​បើកឆាក​ប្រយុទ្ធ​នៅលើ​គ្រែ​បាន​ដដែល ។
​ឆ្នាំ ២០០៨ តាម​ការស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​ពិសោធ​ទៅលើ​បុរស ៧៨ នាក់ ដែលមាន​អ្នកខ្លះ​មិន​ក្រេប​គ្រឿង​ស្រវឹង និង អ្នកខ្លះ​ទៀត​មាន BAC ក្នុង​កម្រិត ០,០៨ ដើម្បី​សង្កេតមើល​ប្រតិកម្ម​ក្រោយពេល​មើល​រឿង​អាសអាភាស ។ ទីបំផុត​ទទួលបាន​លទ្ធផល​វិជ្ជមាន​មួយ​ដែល​គិត​ជា​មធ្យម​ការផឹក​ស្រវឹង និង មិន​ស្រវឹង​កា​របះ​ឡើង​នៃ​ប្រដាប់ភេទ​មិនមាន​ការខុស​គ្នា​ឡើយ ។ ដូច្នេះ​តាមរយៈ​នៃ​កា​របះ​ឡើង​នៃ​ប្រដាប់​ភេទបុរស​មាន​សម​ត្ថ​ភាព​រួមភេទ​ក្រោយពេល​ផឹក​ស្រវឹង ។

​គ្រឿង​ស្រវឹង​ចំពោះ​ឥទ្ធិពល​ផ្លូវភេទ​

​ទោះ​ក្រេប​គ្រឿង​ស្រវឹង​មិន​ប៉ះពាល់​ដល់​ការ​បះ​ឡើង​នៃ​ប្រដាល់​ភេទ​របស់​បុរស​ក្តី ប៉ុន្តែ​ជាតិ​អាល់កុល​ពិតជា​អាច​បណ្តាលឱ្យ​ការសម្តែង​ឈុត​ក្តៅ​សាច់​នៅលើ​គ្រែ​មិន​បានល្អ ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា​ជាតិ​អាល់កុល​អាចធ្វើឱ្យ​កោសិកា​នៅក្នុង​ប្រដាប់បន្តពូជ​រប​ស់បុរ​ស និង ស្ត្រី​ស្ពឹក ។ ដូច្នេះ​ក្រោយពេល​ក្រេប​គ្រឿង​ស្រវឹង​រួច​ហើយក៏​នាំគ្នា​រួមភេទ​នោះ​ពួកគេ​ទាំងពីរ​នាក់​ពិបាក​ឈានទៅដល់​ចំណុចកំពូល​ណាស់ ។ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន គឺ​លោក George WH និង Davis KC បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា​ស្ត្រី​ក្រោយពេល​ក្រេប​គ្រឿង​ស្រវឹង​ច្រើន​គឺ​ពិបាក​ដាស់​អារម្មណ៍​ផ្លូវភេទ​ឱ្យ​រំជើបរំជួល​ណាស់ ។ ចំណែកឯ​បុរស​វិញ​ដូច​បាន​រៀបរាប់​ខាងលើ បើ​ក្រេប​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ណាមួយ​ក៏​ងាយ​នឹង​ចេញ​ទឹកកាម​ដែរ ហើយ​ចូរ​កុំ​គិតថា​ការរួម​ភេទ​លើក​នេះ​ពិតជា​ពន្យារពេល​បានយូ​រ​ឱ្យសោះ ព្រោះ​ដៃគូ​របស់​អ្នក​ពិតជា​ធុញទ្រាន់ និង អាច​រាងចាល​មិន​ខាន ។​

​គ្រឿង​ស្រវឹង​ក៏មាន​ឥទ្ធិពល​ដល់​ការ​មានគភ៌​ដែរ​

​គ្រឿង​ស្រវឹង​អាច​ជះឥទ្ធិពល​ដល់​មុខងារ​ថ្លើម ដូច្នេះ​វា​អាច​បណ្តាលឱ្យ​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ជេន ( Estrogen ) កើនឡើង ហើយ​សម្រាប់​បុរស​អាច​ប៉ះពាល់​ដល់​ការរីក​ធំធាត់​នៃ​មេជី​វិត​ឈ្មោល ។ ម្យ៉ាងទៀត​គ្រឿង​ស្រវឹង​អាច​សម្លាប់​កោសិកា​មេជី​វិត​នៅក្នុង​ពងស្វាស​ដែល​បណ្តាលឱ្យ​មេជី​វិត​ចុះថយ​ចំនួន ។ ដូច្នេះ​បុរស​ដែល​ចូលចិត្ត​ក្រេប​គ្រឿង​ស្រវឹង​ញឹកញាប់ បរិមាណ​នៃ​មេជី​វិត​មាន​កម្រិត​ទាប និង សកម្មភាព​ក៏​ចុះខ្សោយ​ដែរ ។
​ចំពោះ​ស្ត្រី​បើ​ក្រេប​គ្រឿង​ស្រវឹង​អាច​បណ្តាលឱ្យ​រដូវ​មិន​ទៀងទាត់ និង មុខងារ​នៃ​ការបញ្ចេញ​ពង​អូវុល​ជួប​ឧបសគ្គ​ដែល​អាច​ប៉ះ​ញល់​ដល់​ការ​មានគភ៌​ទើប​ក្រុមគ្រូពេទ្យ​ជំនាញ​តែង​ក្រើនរំឭក​គូ​ស្វាមីភរិយា​ដែលមាន​បំណង​ចង់បាន​បុត្រ​គួរ​តម​គ្រឿង​ស្រវឹង​ជា​បណ្តោះអាសន្ន​សិន​មុនពេល​រួមភេទ ៕ ​គ​ឡេង​



Related