បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន ក្រុម​នេះ​ធ្វើការ​អបអរ​ដ៏​ពិសេសៗ!

នៅក្រោយពេលទាត់បញ្ចូលទី បានម្ដងៗ កីឡាករដែលទាត់បញ្ចូល ឬជួនកាល​​មាន​ការ​ចូល​រួម ពី​ក្រុម​ទាំង​មូល​ផង បាន​ធ្វើការ​អបអរ ការ​រក​បាន​គ្រាប់បាល់របស់ពួកគេ។ តែការធ្វើពិធីអបអរ ការទាត់បញ្ចូលបាល់ទាំងនោះ មិន​ពិសេស ដូច​ក្រុម​បាល់ទាត់​ខាង​ក្រោម​នេះ​ទេ។
សកម្មភាពពិសេសៗ របស់ក្រុមបាល់ទាត់មួយ នៅប្រទេសអៀឡង់ ក្នុងការអបអរសាទរគ្រាប់បាល់ របស់ក្រុម។

តើគេគួរអបអរ ការទាត់បញ្ចូលទី ដោយវិធីបែបណា? កីឡាករខ្លះ បានយកដៃធ្វើជាសញ្ញាបេះដូង ខ្លះទៀត​បាន​លើកអាវរបស់ខ្លួន ដែលមានរូបសញ្ញារបស់ក្រុម មកថើបជាដើម។ តែសម្រាប់ក្រុម «FC Starnan» របស់​ប្រទេស​អៀឡង់នេះវិញ បានធ្វើការអបអរ គ្រាប់បាល់របស់ពួកគេ យ៉ាងពិសេសៗ ហើយមានលក្ខណៈ ដូចជាការ​សម្ដែង​រួមគ្នាមួយ។

តើកីឡាករ ឬក្រុមណាមួយ ចង់ធ្វើតាមដូច្នេះឬទេ?