ហេតុអ្វី​បានជា​ស្ត្រី កើត​ជំងឺ​សុក​បាំង​មាត់ស្បូន ពេល​មាន​ផ្ទៃពោះ​?

ហេតុអ្វី​បានជា​ស្ត្រី កើត​ជំងឺ​សុក​បាំង​មាត់ស្បូន ពេល​មាន​ផ្ទៃពោះ​?

​ជាធម្មតា សុក នឹង​លូតលាស់​នៅ​កន្លែង​ណា ដែល​អំប្រ៊ីយុង​កាច់​សម្បុក​ក្នុងស្បូន​។ បើសិនជា​អំប្រ៊ីយុង​នោះ កាច់​សម្បុក​នៅ​ផ្នែក​ខាងក្រោម​ស្បូន​ពេក ដូច្នេះ វា​អាច​នឹង​លូតលាស់​គ្របពីលើ​មាត់ស្បូន  ដែល​ជា​ហេតុ​នាំឱ្យ​កើត​ជា សុក​បាំង​មាត់ស្បូន​បាន​។

​ករណី​ជំងឺ​នេះ ភាគច្រើន ត្រូវបាន​គេ​រកឃើញ នៅ​ត្រីមាស​ទី​ពីរ ដោយ​ការថត​អេកូ​។ បើសិនជា​សុក គ្រាន់តែ​ប៉ះ​មាត់ស្បូន ប៉ុន្តែ ការលូតលាស់​របស់​សុ​ក ឡើង​ទៅលើ​ខ្ពស់​វិញ​នៃ​ស្បូន នោះ​វា​ពិតជា​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​សុក​នោះ ដុះ​គ្របពីលើ​មាត់ស្បូន​តែម្តង វា​ប្រហែលជា​មិនមែន​ជា​រឿង​ធម្មតា​ឡើយ​។

​ប្រភេទ​ជំងឺ​សុក​បាំង​មាត់ស្បូន ដែល​កើតមាន​ជា​ញឹកញាប់​នោះ តែង​មាន​ជាប់ទាក់ទង​នឹង មូលហេតុ​ខាង​ក្រោម​នេះឯង ៖
•​    ​មាន​សម្លាក​នៅតាម​ស្បូន កាល​ពី​វះកាត់​ពី​លើក​មុន​
•​    ​សុក​ធំ ដោយសារតែ​មាន​កូន​លើស​ពី​មួយ​
•​    ​ម្តាយ​អាយុ​ចាប់ពី ៣៥ ឆ្នាំ​ឡើង​ទៅ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។