​អាហារ​ដែល​អាច បង្កើន​សុខភាព​ភ្នែក​

​អាហារ​ដែល​អាច បង្កើន​សុខភាព​ភ្នែក​

​ជាធម្មតា មនុស្ស​យើង​គ្រប់គ្នា អាច​មើលឃើញ​ពិភពលោក​នេះ ក៏​ដោយសារ​ភ្នែក​ដែរ ដូច្នេះ យក​ល្អ គួរតែ​ថែរក្សា​ភ្នែក​នេះ ឱ្យមាន​សុខភាព​ល្អ​ផង​។ ជំងឺ​ត្រាក់កូម ជំងឺ Hypermetropia ម្ញូប ភ្នែក​ឡើងបាយ និង​បញ្ហា​ភ្នែក​ផ្សេងៗ​ជាច្រើន​ទៀត ប្រហែលជា​អាច​ប៉ះពាល់​ដល់ មុខងារ​ធម្មតា​របស់​ភ្នែក​បាន​។ ដើម្បី​អាច​ពង្រឹង​ដល់​មុខងារ​ភ្នែក អ្នក​គួរតែ​មើល​ទូរទស្សន៍​ពី​ចម្ងាយ រក្សា​ជំហ​ឱ្យ​ល្អ​ក្នុង​ពេល​អាន​សៀវភៅ និង ប្រាកដថា ត្រូវមាន​ពន្លឺភ្លើង​គ្រប់គ្រាន់ ក្នុងពេល​មើល​អ្វី​មួយ​។ យ៉ាងណាមិញ ដើម្បី​កុំឱ្យ​មាន​ជំងឺ​ភ្នែក អ្នក​គួរតែ​ផ្តល់​ជីវជាតិ​ដល់​វា​ផង​។

​បន្លែ​ពណ៌​បៃតង​
​ស្ពៃ​ស្ពីណា​ច និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត គឺជា​ប្រភព​នៃ​វីតាមីន A និង C ដ៏​អស្ចារ្យ​មួយ ដែល​អាច​ថែរក្សា​សុខភាព​ភ្នែក និង​លុបបំបាត់​បញ្ហា ទាក់ទង​នឹង​ភ្នែក​បាន​។ ស្ពៃ​ស្ពីណា​ចមាន​ជីវជាតិ ៤ ប្រភេទ​ដែល​អាច​ការពារ​ភ្នែក​បាន ដូចជា វីតាមីន C, Lutein, Zeaxanthin និង Beta carotene​។

​ការ៉ុត​
​ការ៉ុត គឺជា​អាហារ​ដ៏​ល្អ​បំផុត សម្រាប់​សុខភាព​ភ្នែក​។ របប​អាហារ​ដែល​ផ្តល់​សុខភាព គួរតែ​មាន​ការ៉ុត​ហ្នឹងហើយ ទើប​អាច​ចៀសផុត ពី​បញ្ហា​ផ្សេងៗ ដូចជា ជំងឺ​ភ្នែក Macular Degeneration និង​ភ្នែក​ឡើងបាយ​បាន​។ ការ៉ុត សម្បូរ​វីតាមីន A និង Beta Carotene ដែល​វា​ទាំងពីរ​នេះ សុទ្ធតែ​ជួយ​ថែរក្សា​សុខភាព​ភ្នែក​ទាំង​អស់​។

​ស៊ុត​
​ស៊ុត នឹង​ផ្តល់ឱ្យ​រាងកាយ នូវ​តម្រូវការ​ជាតិ​កាល់ស្យូម ខ្លាញ់​អូ​មេហ្គា​បី ស័ង្គសី វីតាមីន A, D និង B12 ព្រមទាំង​សមាសធាតុ​សំខាន់ៗ​ជាច្រើន​ទៀត​។ ស៊ុត គឺជា​ប្រភេទ​នៃ​អង់​ទី​អុក​ស៊ីដង់ដ៏​ល្អ​បំផុត ព្រមទាំង​ជួយ​បង្កើន​កំហាប់​ប្លា​ស្មារ​បស់ Lutein និង Zeaxanthin ជាពិសេស អ្នក​ដែល​ងាយ​នឹង​កើត​ជំងឺ Macular Degeneration និង​ភ្នែក​ឡើងបាយ​។

​ប្រូ​ខូលី​
​ប្រូ​ខូលី សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជា​សារធាតុ​ដ៏​សំខាន់​មួយ សម្រាប់​សុខភាព​ភ្នែក​ដែរ​។ យក​ល្អ គួរតែ​ញ៉ាំ​អាហារ​ទាំងឡាយណា ដែល​មាន​បន្លែ​នេះ​ឱ្យបាន​ច្រើន ហើយ​ពេលនោះ អ្នក​ក៏​នឹង​ទទួលបាន​ភ្នែក ដ៏​មាន​សុខភាព​ល្អ​ដែរ​។

​ប៉េង​ប៉ោះ​
​ប៉េង​ប៉ោះ ផ្ទុក​ទៅដោយ​ជីវជាតិ​សំខាន់ សម្រាប់​ភ្នែក​ពី​ប្រភេទ​នោះ គឺ Lycopene និង​វីតាមីន C​។ ប៉េង​ប៉ោះ គឺជា​អាហារ​ដ៏​ល្អ​បំផុត​ហើយ សម្រាប់​ការ​ញ៉ាំ​អាហារ​មួយ​ពេលៗ ព្រោះ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។