កើត​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ហើយ កុំ​បារម្ភ​អី​! សាក​វិធី​ទាំងនេះ​សិន​ទៅ​!

កើត​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ហើយ កុំ​បារម្ភ​អី​! សាក​វិធី​ទាំងនេះ​សិន​ទៅ​!

​ជំងឺ​រលាក​សន្លាក់​ហ្គោដ គឺ​ជា​ជំងឺ​ប្រភេទ Rheumatic ដែល​ស្រួចស្រាវ និង​ឈឺចាប់​បំផុត ដែល​វាបណ្តាលមកពី ការកើនឡើង​យ៉ាង​ច្រើន នៃ​សារធាតុ​គ្រី​ស្តាល់​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​សន្លាក់ សរសៃ​ចង​ឆ្អឹង សាច់ដុំ និង​ជាលិកា​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ ការ​កកកុញ​នេះ នឹង​ធ្វើឱ្យ​មាន​ការ​រលា​ក​សន្លាក់​ផង និង​ការឈឺចាប់​ផង​។ ការ​ធ្វើ​ទុក្ខ​របស់​ជំងឺ​នេះ អាច​កើតឡើង​ភ្លាមៗ​នៅពេល​យប់​។ ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ ឃើញ​ថា​កើត​មាន​ជា​ញឹកញាប់ នៅ​សន្លាក់​ម្រាម​មេជើង ព្រមទាំង​សន្លាក់​ផ្សេងៗ​ទៀត​ដែរ​ដូចជា ប្រអប់ជើង ប្រអប់​ដៃ ជង្គង់ ឬ​ស្មា​។

​មូលហេតុ​
•​    ​ខ្សោយ​តម្រងនោម​
•​    ​កត្តា​ដំណរ​ពូជ​
•​    ​ធាត់​ជ្រុល​
•​    ​ការប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​
•​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
•​    ​ប្រើ​គ្រឿង​ស្រវឹង​
•​    ​ស្ត្រេ​សរាងកាយ​
•​    ​អស់កម្លាំង​។​

​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​
​- ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ម្តងៗ​។​
​- ច្របាច់​ទឹក​ក្រូចឆ្មា​រក​ន្លះ​ផ្លែ ចូល​ទៅក្នុង​ទឹក​មួយ​កែវ និង​ញ៉ាំ​វា​នៅ​ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេលយប់​។​
​- ចម្រាញ់​យក​ជាតិ​ទឹក​របស់​សណ្តែកបារាំង​កន្លះ​ពែង ហើយ​ញ៉ាំ​វា​ជា​រៀងរាល់ថ្ងៃ រយៈពេល​មួយ​ខែ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។