​អត្ថប្រយោជន៍​នៃ ទឹកឃ្មុំ​ខ្ញី​

​អត្ថប្រយោជន៍​នៃ ទឹកឃ្មុំ​ខ្ញី​

​អ្នក​ធ្លាប់​ដឹង​មក​ហើយ​ថា ទឹកឃ្មុំ ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក ប៉ុន្តែ នៅពេល​ដែល​អ្នក​លាយ​ជាមួយ​ខ្ញី នោះ​អត្ថប្រយោជន៍​វា នឹង​កាន់តែ​ប្រសើរ​។ ដូចនេះ តើ​ទឹកឃ្មុំ​ខ្ញី ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​នោះ ហើយ​វា​មាន​របៀប​ធ្វើ​ដូច​ម្តេចទៅ​?

•​    ​របៀប​នៃ​ការធ្វើ​
​ដំបូង អ្នក​ត្រូវ​តែ​យក​ខ្ញី​ចំនួន ១០០ ក្រាម ទៅ​កិន​ឲ្យ​ម៉ត់ បន្ទាប់មក យកទៅដាក់​ក្នុង​ដប​កញ្ចក់ ហើយ​ចាក់ទឹក​ក្តៅចូល បន្ទាប់មក ទើប​ចាក់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ចូល ហើយ​កូរ​ឲ្យ​ស​ព្វជា​ការ​ស្រេច​។ អ្នក​អាច​ផឹក​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក និង​យប់​មុន​ពេល​ងូតទឹក​។​

•​    ​អត្ថប្រយោជន៍​
1.​    ​ក្រោយពេល​ដែល​អ្នក​ផឹក​ពីរ​ខែ​រួច អ្នក​នឹង​អាច​ស្រ​កបាន ១០ គីឡូក្រាម​។​
2.​    ​ស្បែក​អ្នកនឹង​ប្រែជា​ទន់​រលោង ភ្លឺ មិន​គ្រើម​។​
3.​    ​វា​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​អ្នក ជាពិសេស ចង្កេះ​អ្នកនឹង​ប្រែជា​តូច​។​
4.​    ​ដៃជើង​អ្នក នឹង​មិន​ត្រជាក់​ដូច​មុន​ឡើយ វា​នឹង​ប្រែជា​កក់ក្តៅ​ជា​ង​មុន​។​
5.​    ​បើ​អ្នក​អាច​ព្យាយាម​ផឹក​មួយឆ្នាំ នោះ​ស្នាម​អ៊ុច​ខ្មៅ ដែល​មាន​លើ​ដៃ​អ្នក និង​មុខ​អ្នក ដែល​កើតមាន​មក​ពី​អ្នកមាន​អាយុ​ចាស់ វា​នឹង​បាត់​អស់​ជា​មិនខានឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។