សួស្តី​បុរស​គ្នា​យើង បើសិនជា​ចង់​ឱ្យ​មាន​សុខភាព​ល្អ គួរតែ​ធ្វើ​តាម​អត្ថបទ​នេះ​

សួស្តី​បុរស​គ្នា​យើង បើសិនជា​ចង់​ឱ្យ​មាន​សុខភាព​ល្អ គួរតែ​ធ្វើ​តាម​អត្ថបទ​នេះ​

​យោង​ទៅតាម​បណ្តាញ​ព័ត៌មាន​សុខភាព​បុរស (Men’s Health Network) បានឱ្យដឹងថា មាន​បុរស​ជនជាតិ​អាមេរិក ប្រមាណ​ច្រើនជាង ៧ លាន​នាក់ មិន​បាន​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព ក្នុង​រយៈពេល ១០ ឆ្នាំ​។ ដូច្នេះ ដើម្បី​បង្កើន​ការយល់ដឹង ពី​វិធី​បង្ការ​បញ្ហា​សុខភាព និង​លើកទឹកចិត្ត ដល់​ការតាមដាន និង​ព្យាបាល​ជំងឺ ទាន់​ពេលវេលា​នោះ ទើប Men’s Health Week ត្រូវ​បាន​ប្រព្រឹតិ្តទៅ​ជា​រៀងរាល់ឆ្នាំ ព្រមទាំង​មាន​ថ្ងៃបុណ្យ​ឪពុក​ផងដែរ​។
​វេជ្ជបណ្ឌិត Than Luu អ្នកឯកទេស​ខាង​ជំងឺ​ក្នុង​គ្រួសារ​នៅ​ឯ​មន្ទីរពេទ្យ Washington និយាយថា “​មនុស្ស​ប្រុស ច្រើន​តែ​មិន​យកចិត្តទុកដាក់​ល្អ ចំ​ពោះ​ខ្លួនឯង​ឡើយ​។ ដូច្នេះ ជាទូទៅ ទើប​ធ្វើឱ្យ​ពួក​គេ​ស្លាប់ ទាំង​វ័យក្មេង​ជាង​មនុស្ស​ស្រី​។ ភាគច្រើន​នៃ​ការស្លាប់​លឿន​បែបនេះ អាច​បង្ការ​បាន​តាមរយៈ ការធ្វើ​ទៅ​តាម​វិធី​ការពារ​សាមញ្ញៗ​”​។

​គោរព​ទៅ​តាម​របប​អាហារ​ផ្តល់​សុខភាព​
​វេជ្ជបណ្ឌិត Luu និយាយថា ”​ម្តាយ​អ្នក​និយាយ​ត្រូវ​ហើយ ដូច្នេះ យក​ល្អ គួរតែ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព ឱ្យបាន​ច្រើនៗ​ដូច​ជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។ អ្នក​ក៏​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Saturated Fats និង​កាត់បន្ថយ​ការ​ញ៉ាំ​កូ​ឡេ​ស្តេ​រ៉ុល​។ ខ្ញុំ​សូម​លើកទឹកចិត្ដ​ដល់​អ្នក​ជំងឺ​ទាំងឡាយ ឱ្យ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឱ្យបាន​ច្រើន​។ ជាតិ​សរសៃ​បានមក​ពី​ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​បាន ព្រមទាំង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ពោះវៀន​ទៀតផង​។ កាលណា​ញ៉ាំ​ជាតិ​សរសៃ​កាន់តែច្រើន គឺ​កាន់តែ​ល្អ​”​។

​តាមដាន​ទម្ងន់​
​តាម​ការប៉ាន់ស្មាន បុរស​ជនជាតិ​អាមេរិក​ប្រមាណ ៦០ ភាគរយ​ហើយ ដែល​មាន​បញ្ហា​ធាត់​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល ប៉ុន្តែ យើង​មិន​អាច​ឆ្លើយថា ទាក់ទង​នឹង​របប​អាហារ និង​ការប្រើប្រាស់​ថ្នាំ​នោះទេ​។ ​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​សម្រក​ទម្ងន់ និង​ថែរក្សា​ទម្ងន់ ឱ្យ​នៅ​សុខភាព​ល្អ​នោះ គឺ​ការរំលាយ​ជាតិ​ខ្លាញ់ ឱ្យបាន​ច្រើន​ជាង​ការ​ញ៉ាំ​។ វិធីសាស្ត្រ​ដ៏​ងាយ​បំផុត​នោះ គឺ​មើល​ទំហំ​អាហារ​ដែល​អ្នក​ត្រូវ​ញ៉ាំ​។ វា​ក៏​ជួយ​បន្ថយ​ការ​ញ៉ាំ​ដែរ ដូច្នេះ រាងកាយ​អាចនឹងទទួល​បាន​របស់​គ្រប់គ្រាន់ ហើយ​វា​នឹង​ប្រាប់​ខួរក្បាល​ថា ឈប់​ញ៉ាំ​នៅពេល​ឆ្អែត​។

​ចំណាយ​ពេល​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ មិន​ត្រឹមតែ​ថែរក្សា​ទម្ងន់ ឱ្យ​នៅ​សុខភាព​ល្អ​ទេ តែ​ក៏​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ជំងឺ​ជា​ច្រើន​ទៀត​ដែរ​។ អ្វី​ដែល​សំខាន់​ស្មើ​គ្នា​នោះ​គឺថា ការ​ហាត់ប្រាណ​អាចជួយ​បន្ថយ​ស្ត្រេ​ស និង​បង្កើន​អារម្មណ៍​ល្អ​។ បើ​តាម​សមាគមន៍​វេជ្ជសាស្ត្រ​អាមេរិក (American Medical Association) បាន​ណែនាំ​ថា គួរតែ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៣០ នាទី ចំនួន​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ មុន​ពេល​អ្នក​ចាប់ផ្តើម​កម្មវិធី​ហាត់ប្រាណ​ថ្មី ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទៅ​។ បើសិន​ជា​អ្នក​មិន​ធ្លាប់​ធ្វើការ​ខ្លាំង​ទេនោះ ចូរ​ចាប់ផ្តើម​ដោយ​យឺតៗ និង​បង្កើន​វា​បន្តិច​ម្តងៗ​វិញ​។

​ជ្រើសរើស​លំ​ហាត់ប្រាណ​ដែល​អ្នក​ចូលចិត្ត​
​អ្នក​មិនគួរណា​ចេញ​ទៅ​ហាត់ប្រាណ ដោយ​ការរត់​យឺតៗ​រាល់​ថ្ងៃ​ឡើយ ព្រោះ​វា​អាច​បណ្តាលឱ្យ​មាន​របួស​បាន បើសិនជា​វា​មិន​សាក​សម​នឹង​អ្នក​ទេនោះ​។
​វេជ្ជបណ្ឌិត Luu និយាយថា “​ការដើរ​លឿន អាច​ធ្វើ​ឱ្យ​បេះ​ដូង​លោត​បាន​លឿន​ដែរ​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ហាត់ប្រាណ​ដោយ​ហែល​ទឹក ឬ​លំ​ហាត់ប្រាណ​ផ្សេងៗ​ទៀត គឺជា​ជំរើស​ដ៏​ល្អ​បំផុត​ហើយ​ព្រោះ​វា​អាច​ផ្តល់​នូវ​ភាព​ស៊ាំ និង​មាន​ឥទ្ធិពល​តិចតួច​ដល់​រាងកាយ​។ ដើម្បី​រក​ឃើញ​លំ​ហាត់ប្រាណ​ណា ដែល​អ្នក​ចូលចិត្ត​នោះ ចូរ​ចំណាយ​ពេលវេលា​ហាត់ប្រាណ បែប​មូលហេតុ​ជា​ទៀងទាត់​សិន ទោះបីជា​ការងារ​នោះ ត្រូវ​ធ្វើ​ក្នុង​សួនច្បារ ឬ​លេង​ជាមួយ​ក្មេងៗ​ក៏ដោយ​។ វា​ប្រហែលជា​អាច​ជួយ​ឱ្យ​អ្នក សម្រេចចិត្ត​ហាត់ប្រាណ​ទាំងអស់​នោះ​ជាប់លាប់ បើសិនជា​ចូលរួម​ហាត់ប្រាណ​ជា​ក្រុម ឬ​ហាត់ប្រាណ​ដោយ​មាន​ដៃគូ​។

​សម្រាក​ឱ្យបាន​ច្រើន​
​រាងកាយ​អ្នកត្រូវការ​ពេលវេលា ស្តារ​កម្លាំង​ឡើងវិញ ដោយ​ខ្លួនឯង​តាមរយៈ​ការ​គេង​។ ដូច្នេះ ការ​គេង​មិនបាន​គ្រប់គ្រាន់ អាច​បង្កើន​សម្ពាធ​ឈាម និង​នាំឱ្យ​មាន​បញ្ហា ដល់​សុខភាព​ជា​ច្រើន​ទៀត​។ ការ​គេង​ដ៏​ល្អ មាន​សារៈសំខាន់​ណាស់​។ បើសិន​ជា​ប្តី ឬ​ប្រពន្ធ​អ្នក​រអ៊ូ អំពី​ការ​ស្រមុក​របស់​អ្នក ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា អស់កម្លាំង​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​នោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ ថា​អ្នក​មាន​ជំងឺ​គេង​បាត់​ដង្ហើម ឬ​អត់​”៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។