Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Sergio Aguero ​រក​បាន​៥​គ្រាប់​ម្នាក់​ឯង ដោយ​ប្រើ​ពេល​​ចន្លោះ​ត្រឹម​តែ​២០​នាទី ជួយ​ឲ្យ​ក្រុម​មេឃ​ខៀវ​ Manchester City ឈ្នះ​ Newcastle ​៦-១ ឡើង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន ​ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​​តោ​ខៀវ​ Chelsea ​​ចាញ់​ Southampton ​៣-១ ទាំង​មិន​គួរ​ឲ្យ​ជឿ​ ​នៅ​​កីឡដ្ឋាន Stamford Bridge ទឹក​ដី​ខ្លួន​ឯង ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៨​យប់​មិញ។

Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

​Man City ​ត្រូវ​ក្រុម​ភ្ញៀវ​សារិកា​ព្រៃ នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​១៨ ដោយ​ Aleksandar Mitrovic ​តែ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Aguero ​របស់​មេឃ​ខៀវ​ ​លត់​៥​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ (៤២, ៤៩, ៥០, ៦០ និង​៦២) ខណៈ​ដែល​ Kevin de Bruyne ​រក​បាន​១​គ្រាប់​ដែរ នៅ​នាទី​៥៣។

​ចំណែក​ឯ​ក្រុម​តោ​ខៀវ​ របស់​លោក​ Jose Mourinho វិញ ​បាន​នាំ​មុខ​ក្រុម​ភ្ញៀវ​ ១-០ មុន​ ដោយ​ខ្សែ​បម្រើ​ប្រេស៊ីល​ Willian ​តាំង​ពី​នាទី​ទី​១០ ​ប៉ុន្តែ​ត្រូវ​ក្រុម​​ Southampton ​វាយ​បក​៣​គ្រាប់​វិញ​​ ដោយ​ Steven Davis ​នាទី​៤៣, Sadio Mane ​នាទី​៦០ និង​​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី Graziano Pelle ​នាទី​៧២ ទៀត ធ្វើ​ឲ្យ​ Chelsea ចុក​​ឈាម ​និង​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​១៦ ក្នុង​តារាង​ Premier League៕

Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc