Apple ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំឡេង​អង់គ្លេស ធ្វើ​ឱ្យ Siri រឹត​តែ​ទំនើប​ជាង​មុន

Apple ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំឡេង​អង់គ្លេស ធ្វើ​ឱ្យ Siri រឹត​តែ​ទំនើប​ជាង​មុន

Apple បាន​ទិញ​ក្រុមហ៊ុន​ជំនាញ​ផ្នែក​​ផលិត​បច្ចេកវិទ្យា​សំឡេង​របស់​អង់គ្លេស​មួយ​ឈ្មោះ VocalIQ ដើម្បី​ជួយ​អភិវឌ្ឍ​ជំនួយ​ការ​សំឡេង Siri ឱ្យ​កាន់​តែ​ទំនើប​សម្រាប់​បំពាក់​លើ i-Device ​នៅ​ពេល​អនាគត។

 

Apple ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំឡេង​អង់គ្លេស ធ្វើ​ឱ្យ Siri រឹត​តែ​ទំនើប​ជាង​មុន

 

ទោះ​បី​ជា VocalIQ ​​ជា​ក្រុមហ៊ុន​តូច​មួយ​ក៏​ពិត​មែន តែ Tim Cook ពិត​ជា​ជឿ​ជាក់​ថា កម្លាំង​បន្ថែម​ដែល​បាន​មក​ពី​អ្នក​ជំនាញ​ក្រុមហ៊ុន​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​គុណភាព Siri កាន់​តែ​​ទំនើប​និង​អាច​វ៉ា​ដាច់​គូ​ប្រជែង​ផ្សេងៗ​ដូចជា Cortana របស់ Microsoft និង Google Now របស់ Google។

 

បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន VocalIQ បង្កើត​​ជា​ដំណើរ​ការ​មួយ​ដែល​ជួយ​ឱ្យ​កុំព្យូទ័រ​ងាយ​ស្តាប់​​យល់​រាល់​សំឡេង​របស់​មនុស្ស។ ដូច្នេះ ការ​ក្លាយ​ជា​ម្ចាស់ VocalIQ គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឱ្យ Apple រឹត​តែ​ខ្លាំង​​​ផ្នែក​ជំនួយការ​សំឡេង​ឆ្លាតវៃ​ (Virtual Assistant) លើ i-Device ជា​ពិសេស​គឺ​រថយន្ត Apple ​​ឆ្នាំ ២០១៩ ដែល​ត្រៀម​​នឹង​បំពាក់​​ Siri នេះ​ផង​ដែរ។

 

Apple ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំឡេង​អង់គ្លេស ធ្វើ​ឱ្យ Siri រឹត​តែ​ទំនើប​ជាង​មុន

 

យ៉ាងណា​មិញ ​ពុំ​មាន​ការ​បញ្ជាក់​ណា​មួយ​ទាក់ទង​នឹង​តម្លៃ​ ដែល Apple បាន​ទិញ​យក​ VocalIQ នេះ​ទេ។ សង្ឃឹម​ថា​នឹង​មាន​បច្ចេកវិទ្យា​ថ្មី​​ៗ​និង​ទំនើប​បំពាក់​លើ Siri ក្រោយ​ពេល​ដែល​ Apple បាន​កម្លាំង​បន្ថែម​ពី​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ៕

 

អាន៖ Apple ​មាន​គម្រោង​អ្វី​ ម៉េច​ពង្រីក​កន្លែង​ផ្ទុក​ទិន្នន័យ​ផ្អើល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ៗ?​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ recode