លោកសង្ឃ​១៧​អង្គ​ គង់នៅ​វត្ត​តា​អុង​ក្អួតចង្អោរ​ សង្ស័យ​ពុល​កាហ្វេ​ទឹកដោះគោ

ខេត្តសៀមរាប ៖ លោកសង្ឃ​១៧​អង្គ​ដែល​គង់នៅ​វត្ត​តា​អុង ឃុំ​ល្វែង​ប្ញ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ជាប់​ព្រំប្រទល់​ស្រុក​ស្ទោង បាន​ឆាន់​កា​ហ្វេទឹកដោះគោ របស់​អ្នក​ភូមិ​ឈូក ឃុំ​ប្រឡាយ ដែល​មក​កាន់​វេន​បិណ្ឌ​ទី​៧ បណ្តាល​ឱ្យ​ពុល​ក្អួត​ច​ង្កោ​រ ។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ ទី​៧ នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣ តុលា ២០១៥ ស្ថិត​នៅ​ក្នុង​វត្ត​តា​អុង ភូមិ​តា​អុង ឃុំ​ល្វែង​ប្ញ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​លោក តូច សកល អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់ ​«​កោះសន្តិភាព​»​ នៅ​យប់​ថ្ងៃ​ទី ៣ តុលា​នេះ​ថា បន្ទាប់​លោកសង្ឃ​១៧​អង្គ​នៅ​វត្ត​តា​អ៊ុ​ង​បាន​ឆាន់​កាហ្វេ​ទឹកដោះគោ រយៈពេល​ជិត​២​ម៉ោង​ក្រោយ មក​លោកសង្ឃ​ទាំង​១៧​អង្គ​មាន​អាកា​រៈ​ក្អួតចង្អោរ បណ្តាល​ឱ្យ​មាន ការ​ភ្ញាក់ផ្អើល​ពេញ​រោង​បុណ្យ​តែ​ម្តង ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ លោក​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ និង​​បញ្ជូន​លោកសង្ឃ​មួយ​ចំនួន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ល្វែង​ប្ញ​ ស្សី និង​មួយ​ចំនួន​ទៀត​បាន ​បញ្ជូន​បន្ត​ទៅ​ព្យាបាល​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ស្រុក​ជីក្រែង ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ ហើយ​ដែល​កើត​មាន​ករណី ​ពុល​បែប​នេះ​នៅ​ខេត្តសៀមរាប ដែល​លើក​១ ករណី​ពុល​នំប៉័ង នៅ​ស្រុក​ជីក្រែង​, លើក​ទី​២ ករណី​ពុល​នំប៉័ង នៅ​ស្រុក​សូត្រ​និគម​, លើក​ទី​៣ ករណី​ពុល​នំប៉័ង នៅ​ស្រុក​អង្គរធំ និង​លើក​ទី​៤​នេះ ពុល​កាហ្វេ​ទឹក​ដោះ​គោ​ចំ​ ថ្ងៃ​ពិធី​កាន់បិណ្ឌ​នៅ​វត្ត​តា​អុង​នេះ​តែ​ម្តង ។

បច្ចុប្បន្ន​លោកសង្ឃ​ទាំង​១៧​អង្គ​ នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នៅឡើយ​ទេ ។

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត