ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ពុល​កាហ្វេ នៅ​សៀមរាប កើនដល់​៣៤អង្គ/នាក់ ប៉ុន្តែ​បានធូរ​ខ្លះហើយ

សៀមរាប៖ ព្រះសង្ឃគង់នៅវត្តតាអ៊ុង និងប្រជាពលរដ្ឋចំណុះជើងវត្ត ស្ថិតនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាបដែលសង្ស័យថា ពុលកាហ្វេនោះ ចំនួនរហូតដល់៣៤អង្គ/នាក់ ប៉ុន្តែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខ្លះបានធូរស្បើយហើយ នេះបើតាមការបញ្ជាក់ របស់សមត្ថកិច្ចខេត្តសៀមរាប នៅយប់ថ្ងៃនេះ។

មន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ព្រះសង្ឃ និងប្រជាពលរដ្ឋរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកជីក្រែង ។

សូមបញ្ជាក់នៅយប់ថ្ងៃទី០៣ ខែតុលា នេះ កើតមានករណីភ្ញាក់ផ្អើលមួយ បន្ទាប់ពីព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត បានពុលក្អួតចង្អោរជាច្រើនអង្គ-នាក់។ ការពុលនេះ ត្រូវបានគេសង្ស័យថា បណ្តាលមកពីកាហ្វេ៕