សមត្ថកិច្ច​ខេត្ត​កំពង់​ចាម ​ចាប់​ចោរ​ជំនាញ​កាច់ ​សោ.ក​ម៉ូតូ​ បាន​២​នាក់

ខេត្តកំពង់ចាម ៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម ​បាន​ដេញចាប់​ក្រុម​ចោរ​សកម្ម​ខ​ខាង​កាច់​ សោ​.​ក​ម៉ូតូ​បាន​២​នាក់ ​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៣ តុលា ២០១៥ បន្ទាប់​ពី​ធ្វើ​ សកម្មភាព​កាច់​សោ​.​ក​មិន​បាន​បាន​សម្រេច​នៅផ្ទះ​ជួល​មួយ​ កន្លែង​ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​ដកហូត​បាន ​ប្រដាប់​កាច់​  សោ​.​ក​ ម៉ូតូ​មួយ​កូន​ថង់ និង​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ ជា​មធ្យោបាយ​សំរាប់ ​ធ្វើ​សកម្មភាព ។

ក្រុម​ចោរ​សកម្ម​ខាង​កាច់​សោ​.​ក​ម៉ូតូ​នោះមាន​ ១-​ឈ្មោះ ស៊ី​ម សុ​ភ័ស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិ​អំពិល  ​តា​ពក ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​២-​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់​នៅ​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី ស៊ឹង ចាន់​អូន អធិការ​នគរបាល ​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ចូល​ក្នុង​ បរិវេណ​ផ្ទះ​ជួល​មួយ​ កន្លែង​នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់​ បម្រុង​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​សេ​១២៥​មួយ​គ្រឿង ដែល​ម្ចាស់​ទុក​នៅ​ ជាន់​ខាងក្រោម​ផ្ទាល់​ដី តែ​សំណាង​ត្រូវ​បាន ​ម្ចាស់​ចុះ​មក​ឃើញ​ក៏​ស្រែក​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ស៊ឹង ចាន់​អូន បន្ត​ថា ពេល​ដែល​ក្រុម​ចោរ​ កំពុង​តែ​ជិះ​ម៉ូតូ​គេចខ្លួន​នោះ ស្រប​ពេល​ដែល​កម្លាំង​របស់​លោក ​ចុះ​ល្បាត​ក៏​បានឃើញ​ហេតុការណ៍​នេះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ប្រដេញ​ តាម​ពី​ក្រោយ​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ ។ ដោយ​មាន​ការ​ទាក់ទង​ តាម​តេ​អូ​ខ្វាត់ខ្វែង មាន​កម្លាំង​ព្រហ្មទណ្ឌ ​កម្រិត​ស្រាល​ខេត្ត និង​កម្លាំង​កង​អន្តរាគមន៍​ខេត្ត​ បាន​រៀបចំ​ក្រឡា​ប្រទាក់​គ្នា​ជា​ច្រើន​ កន្លែង លុះ​ពេល​ដែល​មុខ សញ្ញា​ជិះ​ម៉ូតូ​ដល់​ត្រង់​ចំនុច​ភូមិ​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ស្ទាក់​ជាប់ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ ខ្លួន ។

លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បាន​បញ្ជូន​ ជនសង្ស័យ​មក​សួរនាំ​នៅ​ស្នងការដ្ឋាន ​នគរបាល​ខេត្ត​នោះ ជន​សង្ស័យ​ក៏​បាន​ឆ្លើយសារភាព​ថា​ ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព ​ចាក់សោ​.​ក​ម៉ូតូ​ចំនួន​៣​លើក ​នៅ​ក្នុង​ក្រុង​ កំពង់ចាម លុះ​ពេល​ដែល ​បម្រុង​កាច់​ សោ​.​ក​ លើក​ទី​៤ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ ដេញ​តាម​ចាប់​ជាប់​តែ​ម្តង  ៕

សមត្ថកិច្ច​ខេត្ត​កំពង់​ចាម ​ចាប់​ចោរ​ជំនាញ​កាច់ ​សោ.ក​ម៉ូតូ​ បាន​២​នាក់

សមត្ថកិច្ច​ខេត្ត​កំពង់​ចាម ​ចាប់​ចោរ​ជំនាញ​កាច់ ​សោ.ក​ម៉ូតូ​ បាន​២​នាក់
សមត្ថកិច្ច​ខេត្ត​កំពង់​ចាម ​ចាប់​ចោរ​ជំនាញ​កាច់ ​សោ.ក​ម៉ូតូ​ បាន​២​នាក់
សមត្ថកិច្ច​ខេត្ត​កំពង់​ចាម ​ចាប់​ចោរ​ជំនាញ​កាច់ ​សោ.ក​ម៉ូតូ​ បាន​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត