យប់​មិញ​គ្រោះ​ថ្នាក់​ចរាចរណ៍​២ករណី ស្លាប់​ម្នាក់​នៅ​ចំណុចចំណោតបិទ​ត្រាំង

ខេត្ត​ព្រះ​សីហនុ​ ៖ កាល​ពី​វេលា​ម៉ោង​៦ និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ តុលា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណោត​បិទ​ត្រាំង​រវាង​រថយន្ត​ដឹក​សំរាម​ក្រុម​ហ៊ុន​ស៊ិន​ទ្រី និង​រថ​យន្ត​កុង​តឺ​ន័រ​ក្រុម​ហ៊ុន​ឆៃ​ដា​ តែ​មិន​មាន​អ្នក​រង​របួស​ទេ លុះ​រំលង​បាន​៣០​នាទី​ក្រោយ​មក​នៅ​ចំណុច​ដដែល​រថយន្ត​កុង​តឺ​ន័រ​មួយគ្រឿង​ទៀត​បាន​ចុះ​ពី​លើ​ចំណោត​ក្នុង​ល្បឿន​លឿន​មិន​គោរព​ការ​ផ្តល់​សញ្ញា​របស់​សមត្ថ​កិច្ច​ទេ បាន​ជ្រុល​ទៅ​បុក​ស្ត្រីម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​៕