អ្នកជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាង៣ពាន់​នាក់ត្រូវបាន​ឃាត់ខ្លួន ក្នុង​រយៈពេល៩ខែ

រយៈពេល៩ខែ ក្នុង​ឆ្នាំ២០១៥នេះ ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ១,៦៦៨ករណី ត្រូវបាន​កង​ស​ម្លាំ​ង​សមត្ថកិច្ច​បង្ក្រាប ក្នុងនោះ ឃាត់ខ្លួន​មនុស្ស​ចំនួន ៣,៤០២នាក់ ព្រមទាំង​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ជាង៨៧គីឡូក្រាម។ នេះ​បើតាម​យោងតាម​សារព័ត៌មាន​នគរបាល​ជាតិ។

ប្រភព​ដដែល​បាន​ស្រង់​សម្តី​របស់ លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន ទៀតថា  បច្ចុប្បន្ន​មាន​ទណ្ឌិត​ចំនួន៤,៧២៤នាក់​ដែល​ជាប់ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ខណៈដែល​អ្នកប្រើប្រាស់​មា​ន​ជាង៨ពាន់​នាក់ ហើយ​បើតាម​ការសន្និដ្ឋាន អាចមាន​ប្រហែលជា២ម៉ឺន​នាក់។

លោក ម៉ក់ ជី​តូ បាន​គូស​បញ្ជាក់ដែរថា  កត្តា​ដែល​នាំ​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ច្រើន​ទៅ​ប្រទេសជិតខាង និង​មួយចំនួនទៀត​យល់ច្រឡំ​ថា​គ្រឿងញៀន​ជា​ឱសថ​ប៉ូវ​កម្លាំង អាច​បង្កើន​ប្រសិទ្ធភាព​ការងារ បន្ថយ​ភាព​នឿយហត់ ធ្វើ​ឲ្យ​មាន​ភាពសប្បាយ​រីករាយ និង​បង្កើន​សមត្ថភាព​ផ្លូវភេទ​ជាដើម។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូ​វិធានការ​ចំនួន៥ ដើម្បី​បង្ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន។ វិធានការ​ទាំងនោះ​រួមមាន​ទី១. ការកាត់បន្ថយ​តម្រូវការ​គ្រឿងញៀន ទី២. ការកាត់បន្ថយ​ការផ្គត់ផ្គង់​គ្រឿងញៀន ទី៣. ការព្យាបាល ស្តា​នីតិសម្បទា និង​សមាហរណកម្ម ទី៤. ការអនុវត្ត​ច្បាប់ និង​ទី៥.ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម