កូន​ច្បង​របស់ David Beckham សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​លើក​ដំបូង


កូន​ច្បង​របស់ David Beckham សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​លើក​ដំបូង

កូន​ប្រុស​ទី១​របស់​​អតីត​កីឡាករ​បាល់​ទាត់​ David Beckham គឺ Brooklyn Beckham បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា រូប​គេ​បាន​ចេញ​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ថ្មីមួយ​​របស់​ក្រុម​ចម្រៀង​អង់គ្លេស​ The Vamps ។

 

កូន​ច្បង​របស់ David Beckham សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​លើក​ដំបូង

 

តារា​វ័យ​ក្មេង១៦​ឆ្នាំ​រូប​នេះ​បាន​​បង្ហោះ​រូប​ជា​មួយ​ក្រុម​ចម្រៀង The Vamps នៅ​លើ​បណ្ដាញ​សង្គម​ Instagram និង​ប្រកាស​ព័ត៌មាន​អំពី​ការ​ចេញ​សម្ដែង​លើក​ដំបូង​របស់​គេ​​នៅ​​ក្នុង​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Wake Up”​។

 

​​រូប​ថត​ដែល​ថត​​រួម​គ្នា​ជាមួយ​សមាជិក​ទាំង​៤​របស់​ក្រុម The Vamps មាន​ដូច​ជា Brad Simpson, James McVey, Connor Ball និង Tristan Evans កូន​ប្រុស​របស់​អ្នក​ច្នៃ​ម៉ូដ Victoria រូប​នេះ​បាន​សរសេរ​ថា៖ “ពិត​ជា​សប្បាយ​ខ្លាំង​ណាស់ នៅ​ពេល​កំពុង​​ថត​វីដេអូ​ចម្រៀង​នេះ​ជា​មួយ​មិ[email protected]”។

 

យ៉ាងណាក្ដីបទ​ចម្រៀង “Wake Up” ​មិន​ទាន់​ចេញ​វីដេអូ​ពេញ​នៅ​ឡើយ​​ទេ ​គឺ​ទើប​តែ​បញ្ចេញ​ Teaser ខ្លី​ដើម្បី​ផ្សព្វផ្សាយ​សិន​តែ​ប៉ុណ្ណោះ។

 

កូន​ច្បង​របស់ David Beckham សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​លើក​ដំបូង

Brooklyn Beckhamខាង​ស្ដាំ

កូន​ច្បង​របស់ David Beckham សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​លើក​ដំបូង

 

សូម​ទស្សនា​ Teaser​​ ខ្លី​នៃ​បទ “Wake Up”៖

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail