តម្លៃ​ជ័រកៅស៊ូ​កម្ពុជា​កើនឡើង ខណៈ​ការផ្គត់ផ្គង់​ទៅកាន់​ពិភពលោក​មានការ​ធ្លាក់​ចុះ​

​ក្រុមមន្ត្រី និង​អ្នកផ្គត់ផ្គង់​ជ័រកៅស៊ូ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា តម្លៃ​ជ័រកៅស៊ូ​ធម្មជាតិ​កម្ពុជា​បាន​កើនឡើង​ប្រហែល​២០​ភាគរយ​កាលពី​ខែ​មុន បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​អ្នកផ្គត់ផ្គង់​ធំៗ​លើ​ពិភពលោក​កាត់បន្ថយ​ការផ្គត់ផ្គង់​របស់ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​