បុរស​ម្នាក់​ទៅរក​ក្តាម​ខ្យង​ពេល​មេឃ​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​ស្រុក​ស្អាង​

​កណ្តាល: បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈដែល​បុរសរងគ្រោះ រួម​នឹង​បងប្អូន​២​នាក់​ទៀត ចេញ​ទៅរក​ក្តាម ខ្យង នៅក្នុង​ស្រែ​ខាងត្បូង​ផ្ទះ នៅពេល​មេឃ​កំពង់​ភ្លៀង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោងជាង​១​រសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ត្រពាំង​គោក​ខ្មោច ស្ថិតនៅក្នុង​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ នៅ យី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កសិករ (​ស្លាប់​នៅ​កន្លែងកើតហេតុ មាន​ស្នាម​នៅ​ស្មា​ខាងស្តាំ ខ្នង​និង​ចង្កេះ​)​។​

​បើតាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ រួម​នឹង​បងប្អូន​២​នាក់​ទៀត បានចេញ​ទៅរក​ក្តាម ខ្យង នៅក្នុង​ស្រែ​ខាងត្បូង​ផ្ទះ ខណៈដែល​មេឃ​កំពុង​ភ្លៀង​។ ពេល​អ្នក​ទាំង ៣ ធ្វើដំណើរ​ដល់​ចំណុច​ត្រពាំង​ខ្មោច ក៏​ស្រាប់​តែមាន​រន្ទះ បាន​បាញ់​មក​ត្រូវ​ឈ្មោះ​ជនរងគ្រោះ នៅ យី ដែល​ដើរ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​លើ​វាលស្រែ ពេលនោះ​ឈ្មោះ ភិន ណាំ និង​ឈ្មោះ ប្រុស ហុក ឃើញ​ដូច្នេះ​ក៏បាន​រត់​មក​ប្រាប់​ឈ្មោះ​ធី ចាន់ថុល ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្រពន្ធ ឈ្មោះ​នៅ យី រួច​បាន​ទៅ​មើលឃើញ ប្តី​ខ្លួន​ស្លាប់​នៅលើ​វាលស្រែ ហើយ​បាន រក​បងប្អូន​ជួយ​សែង​សព​ប្តី​យកមក​ផ្ទះ​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ​ច្ចេកទេស​ស្រុក និង​ប៉ុស្តិ៍ បាន​ចុះ​ពិនិត្យ​សាកសព ឃើញថា​ឈ្មោះ​នៅ យី ស្លាប់​ដោយសារ​រន្ទះបាញ់ ពិតប្រាកដ​មែន​៕​