បើក​របរ​ខារ៉ាអូខេ ដូចគ្នា ឈ្លោះ​ដណ្តើម​ម៉ូយ​វ៉ៃ​គ្នា ឃាត់ខ្លួន​ម្នាក់​

បន្ទាយមានជ័យ: ដណ្តើម​ម៉ូយ​ក្នុង​របរ​បើក​ខារ៉ាអូខេ ដូចគ្នា បាន​ក្លាយជា​ហិង្សា ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ (​អ​.​ហ​) ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនបង្ក​ម្នាក់ រួច​កសាង​សំណុំរឿង​ទៅ​តុលាការ​ឃុំខ្លួន​កាលពី​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៥​។​

​លោក​ជា ដា មេញ្ជា​ក​មូលដ្ឋាន អ ហ ក្រុង​ប៉ោយប៉ែត អោយដឹងថា ជនសង្ស័យ​មានឈ្មោះ ម៉ាន់ ណា​រ៉ូ ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ បួរ​ស្រ​ង៉ែ ឃុំ​ខ្នារ​ទទឹង​ស្រុក​បាកាន​ខេត្តពោធិ៍សាត់ តែ​បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​អូរជ្រៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ឯ​គូ​ជម្លោះ​ចាញ់​ដៃ ហើយ​ក្លាយជា​ជនរងគ្រោះ​មានឈ្មោះ កង សុធា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ទីលំនៅ​ភូមិ អូរជ្រៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត មុខរបរ​បើកហាង​ខារ៉ាអូខេ (​តូចៗ​)​។ ករណី​ហិង្សា​នេះ​គឺ​ដោយសារ​ភាគី​ទាំងពីរ​មាន​មុខរបរ​ដូចគ្នា​និង​បន្ទប់​ជាប់​គ្នា​ហើយ​មានការ​ច្រណែន​គ្នា​រឿង​ភ្ញៀវ​ចូល​ខារ៉ាអូខេ​។​

​មុន​ហិង្សា​គឺ​ជនសង្ស័យ​ឈ្មោះ​ម៉ាន់ ណា​រ៉ូ មក​ស្រែក​ឡូឡា​ឌឺដង​ទៅលើ ឈ្មោះ​កង សុធា ៗ បាន​ចេញមក​ក៏បាន​ស្រែកថា ភ្ញៀវ​ចូល​ខារ៉ាអូខេ បន្ទប់​អញ​ទេ​។ ឯង​មិនបាច់ ស្រែក​ឡូឡា​ទេ​។ ការតបត​សម្ដី​គ្នា​ផ្ទុះឡើង​។ ឈ្មោះ ម៉ាន់ ណា​រ៉ូ ស្ទុះ​មក​វាយ​ឈ្មោះ​កង សុធា​មួយ​ដៃ​ចំ​មាត់​បណ្ដាល​រងរបួស​។ ការ​វាយ​ប្រតប់​គ្នា​បន្ត បង្ក​អោយ ឈ្មោះ​កង សុធា របួស​កែងដៃ​ទាំងសងខាង ជង្គង់​ឆ្វេង​និង​ស្នាម​ជាំ​ពេញ​ផ្ទៃមុខ​បន្ថែមទៀត​។​

​ម៉ាន់ ណា​រ៉ូ និយាយថា​រឿង​នោះ​មាន​វាយ​ទៅ​វាយ​មក តែ​ខ្លួន​ខ្លាំង​ជាង ក៏បាន​វាយ​លើ​ឈ្មោះ​កង សុធា បង្ក​អោយរ​បួស​ទៅ​។ នៅ​អហ​ខេត្ត ការិយាល័យ​ជំនាញ បាន​កសាង សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលា​ការអោយ​ផ្ដន្ទាទោស​តាមច្បាប់​៕​

បើក​របរ​ខារ៉ាអូខេ ដូចគ្នា ឈ្លោះ​ដណ្តើម​ម៉ូយ​វ៉ៃ​គ្នា ឃាត់ខ្លួន​ម្នាក់​

បើក​របរ​ខារ៉ាអូខេ ដូចគ្នា ឈ្លោះ​ដណ្តើម​ម៉ូយ​វ៉ៃ​គ្នា ឃាត់ខ្លួន​ម្នាក់​