ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ទម្ងន់ ៨៧.៦​ក្រាម​

តាកែវ: កាលពី​យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី និង​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៣​នាក់​។​
 
​លោក ឆាយ សាវុធ អធិការនគរបាល​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​គ្រោះថ្នាក់​ច​រា​រណ៍​ដោយ​រថយន្ត​មួយគ្រឿង Camary ហើម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2B-9153 បាន​បើក​គៀរ​ខឿន​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​ដាច់​កង់​ក្រោយ​ខាងឆ្វេង​នៅ​ចំណុច​មុខផ្ទះ​សំណាក់​យីហោ​"​សុខសាន្ត​" ស្ថិតក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ក៏​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ទៀត Camary ឆ្លាម ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2D-2004 មក​ឈប់​នៅ​កន្លែងកើតហេតុ ខណៈដែល​កម្លាំង​ទៅដល់​ធ្វើការ​ត្រួតពិនិត្យ និង​សួរនាំ អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង ខាងលើ បាន​រត់គេចខ្លួន​ដោយឡែក​អ្នកជិះ​ក្នុង​រថយន្ត​ម្នាក់​ឈ្មោះ សែ​ស សុ​វណ្ណា​រាន អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ប្រយុទ្ធ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​។

​ដោយមាន​ការសង្ស័យ លោក​បាន​រាយការណ៍ និង​សុំ​គោល​ការ​ពី​លោកស្នងការ​ដើម្បី​ធ្វើការ​ឆែកឆេរ​រថយន្ត​ពេលនោះ​លោកស្នងការ​ក៏បាន​ដឹកនាំ​កម្លាំង ចុះមក​កន្លែងកើតហេតុ​ដោយផ្ទាល់ បានធ្វើ​ការឆែកឆេរ​ក្នុង​រថយន្ត​រកឃើញ​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៧​កញ្ចប់​(៥​កញ្ចប់​ធំ​,២​កញ្ចប់​តូច​) ទម្ងន់​ស្មើនឹង ៨៧.៦​ក្រាម​,​ទូរស័ព្ទដៃ​២​គ្រឿង ,​ផ្លាកលេខ​រថយន្ត​លេខ​ភ្នំពេញ 2D-2491 និង​សម្ភារៈ​មួយចំនួនទៀត​។

​លោក​បាន​បន្តទៀតថា បន្ទាប់ពី​ធ្វើការ​សាកសួរ​ឈ្មោះ សែ​ស សុ​វណ្ណា​រាន លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បានធ្វើការ​ស្រាវជ្រាវ​បន្ត​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ដែលមាន​ឈ្មោះ សឿង វ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ ឈិន សាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​០២​នាក់​មាន​ទីលំនៅ​ភូមិ​ព្រៃ​ទូក ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ និង​ដកហូត​ម៉ូតូ​០២​គ្រឿង​។ បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​ខាងលើ បាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ទម្ងន់ ៨៧.៦​ក្រាម​

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ទម្ងន់ ៨៧.៦​ក្រាម​

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ទម្ងន់ ៨៧.៦​ក្រាម​

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ទម្ងន់ ៨៧.៦​ក្រាម​